បើទោះបីបច្ចុប្បន្នពាណិជ្ជកម្មសកល ៨០% ត្រូវបានប្រើប្រាស់ដោយលុយដុល្លារអាម៉េរិក ប៉ុន្តែក្រដាសប្រាក់មួយនេះ ពុំមែនជារូបិយបណ្ណដែលមានតម្លៃខ្ពស់ជាងគេលើលោកនោះទេ។ ខាងក្រោមគឺជា រូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុត៖
១/. ឌីណា គុយវ៉ែត (Kuwaiti Dinar - KWD)៖ គឺជារូបិយបណ្ណរបស់ប្រទេសគុយវ៉ែត និងជារូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុតក្នុងមួយឯកតាមូលដ្ឋាន ដោយ ១ KWD ≈ ៣.២ ដល់ ៣.៣ ដុល្លារអាមេរិក (USD)។ ចំពោះមូលហេតុ គុយវ៉ែតជាប្រទេសដែលមានទ្រព្យសម្បត្តិប្រេងធម្មជាតិយ៉ាងច្រើន។ ប្រទេសនេះមានសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងពាណិជ្ជកម្មល្អ និងប្រព័ន្ធហិរញ្ញវត្ថុមានស្ថិរភាពខ្ពស់។
២/. ឌីណា បារ៉ែន (Bahraini Dinar - BHD)៖ គឺជារូបិយបណ្ណរបស់ប្រទេសបារ៉ែន និងជារូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុតទីពីរក្នុងមួយឯកតាមូលដ្ឋាន ដោយ ១ BHD ≈ ២.៦ ដុល្លារអាម៉េរិក។ ចំពោះមូលហេតុ បារ៉ែនជាប្រទេសមួយមានឧស្សាហកម្មប្រេងឥន្ធនៈខ្លាំង ហើយមានសេដ្ឋកិច្ចស្ថិរភាព។
៣/. រៀល អូម៉ង់ (Omani Rial - OMR)៖ គឺជារូបិយបណ្ណរបស់ប្រទេសអូម៉ង់ និងជារូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុតទីបីក្នុងមួយឯកតាមូលដ្ឋាន ដោយ ១ OMR ≈ ២.៦ ដុល្លារអាម៉េរិក។ ចំពោះមូលហេតុ ប្រទេសអូម៉ង់មានបញ្ចប់នូវការគ្រប់គ្រងសេដ្ឋកិច្ចល្អ និងមានការគ្រប់គ្រងអត្រាប្តូរប្រាក់យ៉ាងម៉ត់ចត់។
៤/. ឌីណា ហ្សកដានី (Jordanian Dinar - JOD)៖ គឺជារូបិយបណ្ណរបស់ប្រទេសហ្សកដានី និងជារូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុតទីបួនក្នុងមួយឯកតាមូលដ្ឋាន ដោយ ១ JOD ≈ ១.៤ ដុល្លារអាម៉េរិក។ ចំពោះមូលហេតុ បើទោះបីជាពុំមានប្រេងច្រើនដូចប្រទេសផ្សេងៗមួយចំនួនក្តី តែប្រទេសហ៊្សកដានីបានរក្សាតម្លៃប្រាក់របស់ខ្លួនទុកឲ្យមានស្ថិរភាព ដោយគោរពតាមគោលនយោបាយហិរញ្ញវត្ថុយ៉ាងម៉ត់ចត់។
៥/. ផោន អង់គ្លេស (British Pound Sterling - GBP)៖ គឺជារូបិយបណ្ណរបស់ប្រទេសអង់គ្លេស និងជារូបិយបណ្ណដែលមានតម្លៃខ្ពស់បំផុតទីប្រាំក្នុងមួយឯកតាមូលដ្ឋាន ដោយ ១ GBP ≈ ១.២ ដល់ ១.៣ ដុល្លារអាម៉េរិក។ ចំពោះមូលហេតុ លុយផោនជាប្រាក់ដែលមានប្រវត្តិសាស្ត្រយូរយារណាស់មកហើយ ខណៈទីផ្សារហិរញ្ញវត្ថុនៅទីក្រុងឡុងដ៏ត្រូវបានគេស្គាល់ថាជាតំបន់ហិរញ្ញវត្ថុអន្តរជាតិដ៏ធំបំផុតមួយ។
គួរជម្រាបផងដែរថា ដុល្លាររូបនីយកម្ម ត្រូវបានកត់សម្គាល់ថាមានវត្តមាននៅប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ ១៩៩៣ តាមរយៈគម្រោងរបស់អង្គការសហប្រជាជាតិ ឈ្មោះ អ៊ុនតាក់ (UNTAC) ដែលមានទឹកប្រាក់សរុប ១,៧០០លានដុល្លារ។ ចាប់ពីពេលនោះមក លុយដុល្លារចាប់ផ្តើមមានចរាចរណ៍ទូលំទូលាយក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ ប៉ុន្តែជាក់ស្តែង គេសង្កេតឃើញមានចរាចរណ៍លុយដុល្លារមួយចំនួនតូចរួចមកហើយតាំងពីសម័យសាធារណរដ្ឋខ្មែរមកម្ល៉េះ (១៩៧០-១៩៧៥) ខណៈតម្លៃបច្ចុប្បន្ន ១ USD ≈ ១,៩៩៨ Riel៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook