នៅក្នុងឆ្នាំ២០២៤នេះ បំណុលគ្រួសារប្រជាជនថៃបានបន្តកើនឡើងពោលគឺកើនឡើងចំនួន៨.៤%ដែលសរុបជារួមបំណុលគ្រួសារថៃឡើងដល់ជិត៥០០ពាន់លានដុល្លារដែលស្មើនឹង៩០%នៃផលិតផលក្នុងស្រុកសរុប(GDP) ហើយជាមធ្យមក្នុងមួយគ្រួសារជំពាក់បំណុលគេជិត២ម៉ឺនដុល្លារ។
បើយោងតាមការស្ទង់មតិរបស់ប្រជាជនថៃដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃដែលហៅកាត់ថាUTCC បានឲ្យដឹងថាបំណុលគ្រួសារថៃកើនឡើងដល់៨.៤%ធៀបនឹងឆ្នាំ២០២៣។ នៅក្នុងការស្ទង់មតិនេះដែរគេសង្កើតឃើញថា៤៦%នៃអ្នកចូលរួមធ្វើការស្ទង់មតិរំពឹងថាបំណុលរបស់ខ្លួនកើនឡើងលឿនជាប្រាក់ចំណូលរបស់ពួកគេទៅទៀត។
មូលហេតុដែលបំណុលគ្រួសារពេលរដ្ឋថៃកើនឡើងគឺដោយសារតែប្រាក់ចំណូលចាយមិនគ្រប់គ្រាន់ ការចំណាយដែលមិនបានព្រៀងទុក ការកើនឡើងការចំណាយក្នុងការរស់នៅ វិនិយោគខាត និងការបង់ការងារធ្វើជាដើម។ ហើយកត្តាទាំងនេះធ្វើឲ្យពលរដ្ឋថៃបង្ខំចិត្តខ្ចីធនាគារនិងខ្ចីលុយក្រៅព័ន្ធដែលធ្វើឲ្យពួកគាត់កាន់តែលិចលង់ក្នុងបញ្ហាបំណុលកាន់តែខ្លាំង។ ចំណែលកម្ចីដែលប្រជាជនមានដូចជា កម្ចីទិញឡាន កម្ចីទិញផ្ទះ កម្ចីអាជីវកម្ម កម្ចីផ្ទាល់ខ្លួននិងកម្ចីសិក្សាជាដើម។
លើសពីនេះប្រមាណជា៧១%នៃអ្នកដែលបានចូលរួមធ្វើការស្ទង់មតិបានបង្ហាញពួកគាត់ខកខានក្នុងការបង់សងប្រចាំខែទៅកាន់ធនាគារអ្នកម្ចាស់បំណូលឬគ្មានលទ្ធភាពក្នុងការបង់សងប្រចាំខែតែម្ដង។
ចំណែកកត្តាដែលធ្វើឲ្យពលរដ្ឋថៃត្រដាបត្រដួសក្នុងការបង់សងបំណូលគឺដោយសារតែកត្តាសេដ្ឋកិច្ចដែលធ្វើឲ្យចំណូលពួកគាត់ធ្លាក់ចុះ ផលិតផលកសិកម្មធ្លាក់ថ្លៃនិងការចំណាយក្នុងការរស់នៅកើនឡើងជាដើម។
ដោយសារតែកម្រិតបំណុលគ្រួសារពលរដ្ឋថៃស្ថិតនៅក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ ដូច្នេះលោកស្រី Paetongtarn នាយករដ្ឋមន្រ្តីថ្មីរបស់ថៃនឹងដាក់អាទិភាពដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋជាពិសេសគឺរៀបចំឲ្យមានការរៀបចំឥណទានឡើងវិញតាមរយៈជួយដល់អាជីវកម្មខ្នាតតូចដើម្បីជំរុញកំណើនសេដ្ឋកិច្ចថៃ៕