បងប្អូនមួយចំនួនប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Tesla មានផលិតផលជាច្រើនដែលបានលក់នៅលើទីផ្សារ ហើយផលិតផលដែលត្រូវបានគេស្គាល់ច្រើនបំផុតនោះគឺសេវាកម្មអ៊ីនធើណែតលើមេឃ (starlink )រថយន្តអគ្គិសនី Tesla ហើយកាលពីថ្មីៗនេះ ក្រុមហ៊ុនTesla បានបង្ហើបចេញស្មាតហ្វូនម៉ូដែល Pi ប្រកួតប្រជែងនៅលើពិភពលោក ។ នេះបើ យោងទៅតាមគេហទំព័រ thenationalnews។
តាមរយៈការបែកធ្លាយនៅព័ត៌មានជាច្រើនបានបង្ហាញថា ស្មាតហ្វូនTesla ម៉ូដែល pi (Model Pi) នេះអាចនឹងធ្វើការប្រកាសចេញនៅចុងឆ្នាំ២០២២នេះហើយ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រមាណជា២៥០០ដុល្លារទៅ៤០០០ដុល្លារ ដែលជាតម្លៃនៅក្រៅប្រទេស ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះជាមុខងារពិសេសៗរបស់ស្មាតហ្វូន Model Pi ៖
អាចភ្ជាប់ទៅភពអង្គាបាន ៖ មានរបាយការណ៍ជាច្រើនបានអះអាងថា Model Pi អាចនឹងភ្ជាប់វាជាមួយ Starlink (អ៊ីធើណិតឥតខ្សែ) ដែលវាអាចដំណើរការនៅលើភពអង្គារបាន មានល្បឿនរហូតទៅ 210 Mbps ។
សាកថ្មីដោយថាមពលពន្លឺព្រះអាទិត្យ ៖ Elon Musk គិតគូទៅដល់បរិស្ថានខ្លាំងមែនទែន ក្រៅពីផលិតរថយន្តដើរដោយ ថាមពលអគ្គិសនី ស្មាតហ្វូនម៉ូឌែលPiនេះ ត្រូវបានគេរំពឹងថាអាចនឹងប្រើថាមពល solar ដែលវាអាចជួយទៅដល់បរិស្ថាន ហើយពេលដើរទៅណាមិនភ័យរឿងអស់ថ្មឡើយ ហើយនេះជាអនាគតដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើននៅមិនទាន់ឈានជើងទៅដល់នៅឡើយ ។
ស្មាតហ្វូនអាចប្រើជាមួយនឹងឡានបាន៖ ការផលិតស្មាតហ្វូនឡើង ក្រុមហ៊ុនTesla ប្រហែលជាគិតវែងឆ្ងាយខ្លាំងណាស់ មានន័យថាស្មាតហ្វូន Tesla គឺវាអាចប្រើជាមួយឡានTeslaបាន ដោយគេបានបញ្ចូលកម្មវិធីជាច្រើនដូចជាការចាក់សោ ការដោះសោ ការគ្រប់គ្រងសីតុណ្ហភាពក្នុងរថយន្ត ប្រព័ន្ធផ្សព្វផ្សាយ និងមុខងារផ្សេងៗទៀតដោយគ្រាន់តែបញ្ជាតាមរយៈទូរស័ព្ទមួយគ្រឿងនេះ ។
កាមេរ៉ាទម្លុះមេឃ៖ ផលិតផលរបស់ Elon Musk ដែលផលិតចេញមកភាគច្រើនគឺតែងតែប្លែកពីគេរហូត តួយ៉ាងចំពោះ ស្មាតហ្វូនម៉ូដែលPiនេះ មានការបែកធ្លាយថាវាបានបំពាក់នៅកាមេរ៉ា៤គ្រាប់អាស្ចារ្យបំផុត ពោលគឺវាអាចថតបានច្បាស់និងបានឆា្ងយ ។
គួរជម្រាបផងដែរថាខាងលើនេះគ្រាន់តែជាព័ត៌មានបែបធ្លាយមួយចំនួនប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន Tesla នៅមិនទាន់បានចេញព័ត៌មានជាផ្លូវការនៅឡើយទេ ទាក់ទងទៅនឹងម៉ូដែលស្មាតហ្វូនរបស់ខ្លួន ។