កាលពីថ្ងៃទី៤ ខែកញ្ញា ប្រៃសណីយ៍កម្ពុជាបានជូនដំណឹងដល់សាធារណៈជនឬ ក្រុមហ៊ុនស្តីអំពីការដាក់ដេញថ្លៃលក់សម្ភារៈឡៃឡុងមួយចំនួន ដែលបណ្តាលឱ្យមកពីការកកស្ទះ ដោយសារការរាលដាលនៃកូវីដ១៩ ធ្វើឱ្យបញ្ញើមួយចំនួន គ្មានម្ចាស់មកទទួល គ្មានអាសយដ្ឋានអ្នកផ្ញើ និងពុំអាចរកអាសយដ្ឋានអ្នកផ្ញើឬអ្នកទទួលឃើញ។
អាស្រ័យហេតុនេះបញ្ញើដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ នឹងបានពិនិត្យលើកញ្ចប់បញ្ញើទាំងនោះមានឃើញសម្ភារៈមួយចំនួនមិនអាចបន្តទុកបានទៀត ដូច្នេះប្រៃសណីយ៍នឹងធ្វើការដាក់លក់ឡៃឡុង ហើយថវិកាទាំងអស់ដែលលក់បាននឹងយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងអស់។
ដូច្នេះប្រសិនបើសាធារណៈជនឬក្រុមហ៊ុនដែលមានបំណងចង់ចូលរួមដេញថ្លៃសម្ភារៈទាំងនោះនៅប្រៃសណីយ៍កម្ពុជា សូមអញ្ជើញមកទាក់ទងនៅទីស្នាក់ការកណ្តាលប្រៃសណីយ៍កម្ពុជា ដែលមានអាសយដ្ឋានកាច់ជ្រុងវិថីលេខ១៣ និង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ឬ តាមរយៈតេលេក្រាមលេខ ០៩២ ៦៧០ ១១៨ ឬ ០១០ ៩៤១ ១១៨៕
អត្ថបទដោយ៖ ពីង ជូអេង