ដំណឹងរីករាយ! មន្ទីរពេទ្យទំនើបថ្មី១ទៀត នឹងដាក់សម្ពោធឲ្យប្រើប្រាស់នៅក្នុងខែមីនានេះ
Bunthoeun KoemMARCH 6 20246.3 K views

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ ដែលមានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ ដោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។​

431023696 122168601290029244 7684617533327333935 N

តាមបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ ខែមីនា បានឲ្យដឹងថា មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។ អគារថ្មីចំនួន០៣ខ្នងរួមមាន៖

១. អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ

២. អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ

៣. អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

431204083 122168602976029244 6216940835119179102 N

សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងសម្រាប់អ្នកស្រុកកោះធំ។ 

មន្ទីរពេទ្យខាងលើនេះ បានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ និងចំណាយថវិកាសរុបប្រមាណ ១០ លានដុល្លារ៕

431317888 122168601158029244 2057987051120830998 N

431325545 122168603024029244 5357791242589544440 N

430943862 122168601128029244 574331269254515093 N

431346647 122168602910029244 299846528608020737 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia