វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឱកាស ប្រកាសផ្ដល់អាហារូបករណ៍ ១០០% តាមរយៈការប្រឡង ខណៈមុខជំនាញដែលផ្ដល់ជូននោះរួមមាន៖ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, ប្រព័ន្ធចម្រោះទឹកកខ្វក់, សេដ្ឋកិច្ច និងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក, គ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវាក់ផ្ដត់ផ្គង់, អ្នកបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
តាមការបញ្ជាក់ពីវិទ្យាស្ថាន អាហារូបករណ៍ ១០០% នេះមានចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើមដែលប្រឡងជ្រើសរើសចូលរៀនជាប់ និងបានពិន្ទុខ្ពស់ជាង ក្នុងចំណោម៣០០នាក់។ ប៉ុន្ដែសម្រាប់និស្សិតជានារី ដែលប្រឡងចូលរៀនជាប់គឺនឹងទទួលបានអាហារូបករណ៍ ៥០ % តែម្ដង។
តាមការបញ្ជាក់ពីបន្ថែម កាលបរិច្ឆេទ ទទួលពាក្យចុះឈ្មោះប្រឡងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក។ ចំពោះកន្លែងទទួលពាក្យគឺនៅការិយាល័យសិក្សានៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផ្ទាល់តែម្ដង ខណៈថ្ងៃប្រឡងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ ព្រឹក។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងស្តីពីការជ្រើសនិស្សិតជំនាន់ទី៤ ចំនួន៣០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សា២០២៣-២០២៤៕