នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសអំពីការចុះកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជានិងជប៉ុន តាមរយៈ QR កូដ លើKHQR និង JPQR បានហើយ។
ក្នុងនោះកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី១៖ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២៖ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជាបាន។
ដោយប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតសម្រាប់ដំណាក់កាលទី១ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងឆមាសទី១ ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ រីឯដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥។
ដើម្បីអនុវត្តកិច្ចសហការនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ ស្ថាបនា ភីអិលស៊ី ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់និងទូទាត់ ឆ្លងដែនជាមួយប្រទេសជប៉ុន រីឯសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ជាប្រតិបត្តិករ ទូទាត់តាមហ្សូអរកួតជាមួយភាគីកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង


