ហាងតែគុជ Tealive បង្ហើប៤ចំណុច ជួយឱ្យបុគ្គលិកធ្វើការទាំងរីករាយ និងមានថាមពលខ្លាំង
Ping Chou EngOCTOBER 17 20231 K views

និយាយដល់តែគុជនៅស្រុកខ្មែរគេមិនភ្លេចរាប់បញ្ចុល Tealive ដែលជាយីហោហ្វ្រេនឆាយដ៏ល្បីនៅកម្ពុជាដែលបងប្អូនភាគច្រើនស្គាល់ថាជាហាងដែលមានបុគ្គលិក ថតវីដេអូខ្លីៗពាក់ឯកសណ្ឋានហាង អាចទាញអ្នកមើល អ្នកតាមដានរាប់ម៉ឺននាក់ ជួយធ្វើទីផ្សារឱ្យគេស្គាល់ពីតែគុជរបស់ធីឡាយ ហើយបុគ្គលិកខ្លះមានហ្វេនថែមទៀត។

367689720 640958974766438 1661271584674672314 N

 

នេះក៏ជាមូលហេតុ១ដែលនាំឱ្យធីឡាយតែងមានភ្ញៀវចូលទៅសាករសជាតិឥតលស់ថ្ងៃព្រោះបុគ្គលិកសប្បាយរីករាយ ភ្ញៀវក៏មានអារម្មណ៍សប្បាយរីករាយទៅតាមនោះដែរ។

 

Photo 2023 10 17 10 53 14

ថ្លែងក្នុងជំនួបជាមួយចាបក្រហម លោក ឃុន ទីកុល ប្រធានផ្នែកគ្រប់គ្រងបុគ្គលិកនៅហាងតែគុជធីឡាយ បានបង្ហើបថាមាន៤ចំណុចដែលអាចឱ្យដឹងថាបុគ្គលិកអាចធ្វើការងារទំាងរីករាយទោះមិនពាក់អាវធំ ប៉ុន្តែមានថាមពលទោះបីជាហត់នឿយ៖

 

. ធ្វើជាផ្ទះទីពីរ

 

នៅកន្លែងការងាររបស់ពួកគាត់មិនមែនត្រឹមតែជាកន្លែងធ្វើការដល់ម៉ោងចូលៗដល់ម៉ោងចេញៗទៅបាត់នោះទេ​ តែពួកគាត់នឹងអាចមានអារម្មណ៍ថាកក់ក្តៅពេលមកដល់កន្លែងការងារទុកដូចជាផ្ទះទីពីរដែរ មានអារម្មណ៍ថាសុវត្ថិភាពនិងអាចចែករំលែករឿងដែលគួរចែករំលែកទៅកាន់អ្នកគ្រប់គ្រងបានរាល់បញ្ហាខ្វះខាតឬលើសលស់នៅកន្លែងការងារ ឬក្រៅកន្លែងការងារបាន។

 

លោក ឃុន ទីកុល​ បានឱ្យដឹងថាទាំងនេះសុទ្ធសឹងជាអ្វីដែលកញ្ញា សុខ ពិសី អគ្គនាយិកាធីឡាយ តែងតែលើកឡើងក្នុងការដឹកនាំបុគ្គលិក ជាពិសេសគឺការបើកចិត្តស្តាប់មតិ យោបល់ឬគំនិត ដែលបុគ្គលិកលើកឡើងដោយការទទួលយក គោរព និងអនុវត្ត​ ហើយនេះគឺជាវប្បធម៌នៅហាងតែគុជធីឡាយ។  

 

. សម្គាល់អត្តចរិត

 

លោក ឃុន ទីកុល បានបន្ថែមឱ្យដឹងថានៅក្នុងហាងការដឹកនាំរបស់លោកនឹងសង្កេតមើលចំណូលចិត្តនិងអត្តចរិតរបស់បុគ្គលិកម្នាក់ៗ ថាអ្នកណាសមនឹងធ្វើអ្វី មានតួនាទីបែបណាគាត់អាចធ្វើបានល្អ ឬមានចំណុចកន្លែងណាគួរឱ្យពួកគាត់រៀនសូត្របន្ថែម។

 

Photo 2023 10 17 10 55 49

 

នៅពេលដែលសម្គាល់អត្តចរិត អាចមើលដឹងពីគោលដៅបុគ្គលិក បែងចែកការងារឱ្យត្រូវដល់ពួកគាត់ ដាក់វិន័យ វាយតម្លៃជាប្រចាំ ជួយកំណត់និងជំរុញបុគ្គលិកឱ្យដល់គោលដៅ ថែមទាំងផ្តល់នូវប្រាក់ខែស្មើទីផ្សារឬអាចលើទីផ្សារបន្តិច។  

 

. បណ្តុះបណ្តាលជាប្រចាំ

 

ភាពខ្វះខាតនឹងតែងតែមានសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែមានតែមនុស្សដែលរៀនសូត្រពីកំហុសទេទើបរីកចម្រើន។ ត្រង់ចំណុចនេះដែរអ្នកគ្រប់គ្រងរូបនេះបានឱ្យដឹងថាលោកតែងតែមានការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិកធីឡាយ ឱ្យស្គាល់ពីផលិតផលច្បាស់ អំពីឥរិយាបថចំពោះក្រុមការងារ ចំពោះភ្ញៀវ វិន័យនៅកន្លែងការងារនិង ការអភិវឌ្ឍខ្លួន​ឯងជាប្រចាំជាដើម​។ ជាពិសេសឱកាសដែលបុគ្គលិកនឹងមានទាំងក្នុងការងារនិងឱកាសផ្ទាល់ខ្លួន។

 

332486655 1554938751656608 5237385087976106742 N

 

. រង្វាន់

 

Reward ការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗ រូបភាពជាក់ស្តែង និងការវាយតម្លៃ។ សម្រាប់ធីឡាយ លោក ឃុន ទីកុល បានឱ្យដឹងថាគឺមានការ Reward ទៅកាន់បុគ្គលិកតាមផ្នែកនិងទំហំការងារនីមួយៗ តាមរយៈការលើកសរសើរ ​ប័ណ្ណបញ្ជាក់ស្នាដៃ ការឈប់សម្រាកឬប្រាក់លើកទឹក និងអត្ថប្រយោជន៍ផ្សេងៗដែលក្រុមហ៊ុនមាន។ តាមរយៈ Reward ទាំងនេះលោក​ ទីកុល បានបញ្ជាក់ថាគឺជាកម្លាំងទឹកចិត្តធំមួយដែលជួយជំរុញការងារប្រចាំថ្ងៃរបស់បុគ្គលិកឱ្យមានថាមពលបានគឺលទ្ធផលបង្កើតលទ្ធផល។

 

Photo 2023 10 17 10 53 31

 

គួរជម្រាបផងដែរថាហាងតែគុជ Tealive Cambodia បានបើកដំណើរការអស់រយៈពេលជាង២ឆ្នាំ និងមាន២សាខានៅកម្ពុជា ដែលមាន កញ្ញា សុខ​ ពិសី តារាចម្រៀងឆ្នើមមួយដួងរបស់កម្ពុជាជាម្ចាស់៕

 

Photo 2023 10 17 10 57 31

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia