ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ គឺជាពន្ធប្រចាំ ដែលប្រមូលចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉កសណ្តោង ជលយាន ឬ ផលយានយន្ត(លើសពី ១៥០សេះ) ទាំងផ្លូវទន្លេ និង សមុទ្រ។សម្រាប់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះនេះជាពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យម្ចាស់កម្មសិទ្ធិ ត្រូវចុះបញ្ជី និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយឺតបំផុតនៅត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ទៅតាមឆ្នាំជាប់ពន្ធនីមួយៗនៅអគ្គនាយកដ្ឋានពន្ធដា ឬ សាខាពន្ធដារ ខេត្ត ខណ្ឌ ឬតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដើម្បីធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ កម្មសិទ្ធករ ឬ អ្នកកាន់កាប់ត្រូវភ្ជាប់ជាមួយឯកសារដូចជា៖
ដោយឡែកចំពោះអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទត្រូវបានកំណត់ទៅតាមប្រភេទមធ្យោបាយដឹកជញ្ជូននិងយានជំនិះនីមួយៗដូចជា ៖ រថយន្តទេសចរណ៍ (គិតតាមឆ្នាំផលិតនិងទំហំស៊ីឡាំង) រថយន្តដឹកទំនិញ និង រ៉ឺម៉កសណ្តោង (គិតតាមទម្ងន់សរុប) ក្បាលរថយន្តសណ្តោង និងស៊ីមីរ៉ឺម៉កសណ្តោង (ត្រូវបង់ពន្ធរួមគ្នាគិតតាមទម្ងន់សរុប) រថយន្តដឹកអ្នកដំណើរ (គិតតាមឆ្នាំផលិតនិងចំនួនកៅអី) ជលយាន ឬ ជលយានយន្ត (គិតតាមទម្ងន់ផ្ទុកសរុបឬគិតតាមប្រវែងបណ្តោយឬគិតតាមកម្លាំងសេះ) យានយន្តកែច្នៃ (គិតតាមចំនួនភ្លៅនិងកង់)។
ក្នុងនោះតម្លៃយានជំនិះនីមួយៗជាឧទាហរណ៍ ៖ រថយន្តទេសចរណ៍ម៉ាក Lexus RX 330 មានស៊ីឡាំង ៣៣០០ CC ផលិតឆ្នាំ ២០១០ ត្រូវបង់ប្រាក់ពន្ធចំនួន ៦០០,០០០ រៀល រថយន្តដឹកអ្នកដំណើរម៉ាក HYUNDAI STAREX មាន១២កៅអី ឆ្នាំផលិត ២០១០ ប្រាក់ពន្ធចំនួន ១៥០,០០០រៀល រថយន្តដឹកទំនិញម៉ាក Hyundai មានទម្ងន់ផ្ទុកសរុប ២៥តោន ប្រាក់ពន្ធចំនួន ២,០០០,០០០រៀល ក្បាលរថយន្តសណ្តោង និងស៊ីមីរ៉ឺម៉កសណ្តោង ប្រាក់ពន្ធចំនួន ២,០០០,០០០រៀល ៕
ប្រភព៖អគ្គនាយដ្ឋានពន្ធដារ
អត្ថបទដោយ៖សម្បត្តិ សុខឡាង