ពន្ធលើយានជំនិះគឺជាពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទដូចជា រថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រ៉ឺម៉ក សណ្តោង ជលយាន ឬជនយានយន្ត(លើសពី១៥០សេះ) ទាំងផ្លូវគោក និងផ្លូវទឹក។
ក្នុងនោះចំពោះអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវកំណត់ទៅតាម ប្រភេទយានជំនិះនីមួយដូចជា គិតតាមឆ្នាំផលិត និងទំហំស៊ីឡាំង គិតតាមទំងន់សរុប គិតតាមចំនួនកៅអី គិតតាមប្រវែង និងគិតតាមកងចំពោះយានយន្តកែច្នៃ។
១.រថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យដែលជាកម្មសិទ្ធិរបស់រដ្ឋ
២.យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិដែលបានចុះបញ្ជីសារពភណ្ឌរបស់ស្ថាប័ននោះ
៣.យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូតឬស្ថានកុងហ៊ុលបរទេសអង្គការអន្តជាតិឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា
៤.ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលនិងជលយាន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទដោយ៖សម្បត្តិ សុខឡាង