កើនឡើង! ត្រឹម១ខែដំបូង ដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានប្រមាណ ៣០០លានដុល្លារអាមេរិក
ធី ស្រីល័ក្ខFEBRUARY 17 2023340 views

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលពន្ធប្រចាំខែមករា ឆ្នាំ ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ក្នុងរយៈពេលមួយខែដំបូងក្នុងឆ្នាំ ២០២៣ នេះ ចំណូល អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១២១៧,៨៣ ប៊ីលានរៀល (ប្រមាណជា ៣០០,៥៩ លានដុល្លារ)ដែលស្មើនឹង ៨,៤២ ភាគរយ។

Photo 2023 02 17 13 58 06

ទិន្នន័យនេះ បើប្រៀបធៀបនឹងចំណូលពន្ធ អាករប្រចាំខែធ្នូ ឆ្នាំ ២០២២ ឃើញថាមានការកើនឡើងចំនួន ៥០,០៤ ប៊ីលានរៀល (ប្រមាណជា ១២,៣៦ លានដុល្លារ) ស្មើនឹង ៤,៣៩ ភាគរយ។

ជាមួយគ្នានេះ បើតាមការលើកឡើង របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា "ប្រាក់ចំណូលពន្ធឥឡូវនេះឈានដល់ ៨,៤២ ភាគរយនៃផែនការប្រចាំឆ្នាំ" ដោយបញ្ជាក់ម្តងទៀតថា GDT នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីប្រមូលប្រាក់ចំណូលពន្ធប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរ តាមរយៈរបាយការណ៍កាលពីឆ្នាំ ២០២២ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦០០លានដុល្លារក្នុងរយៈពេលត្រឹមតែ ៩ខែ ប៉ុណ្ណោះ។ដោយឡែកសម្រាប់ឆ្នាំ ២០២៣ នេះ ឃើញថាអត្រានៃការប្រមូលពន្ធហាក់មានការកើនឡើង ដែលនេះបានបង្ហាញថាចំណូលពន្ធអាចនឹងប្រមូលបានលើសផែនការកំណត់ជាងឆ្នាំមុនៗ៕

Photo 2023 02 17 13 58 07

Photo 2023 02 17 13 58 07 (2)

Photo 2023 02 17 13 58 08

Photo 2023 02 17 13 58 09

Photo 2023 02 17 13 58 09 (2)

Photo 2023 02 17 13 58 10

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia