នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាការធ្វើពាណិជ្ជកម្មតាមអនឡាញ (E-commerce) មានសក្តានុពលរីកចម្រើនយ៉ាងឆាប់រហ័សស្របពេលដែលប្រទេសកម្ពុជាយើងកំពុងតែវិវត្តន៍ឆ្ពោះទៅរកសង្គមសេដ្ឋកិច្ចឌីជីថលស្របទៅតាមផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃពិភពលោក។
បើយោងតាមបាយការណ៍ឆ្នាំ២០២៤ ដែលផលិតឡើងដោយក្រុមហ៊ុន Profitence ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មបានបង្ហាញថាទំហំទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅកម្ពុជាមាន ប្រមាណ ១.១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤ ឬប្រហែល ៤% នៃផលិតផលក្នុងសរុប។
របាយការណ៍នេះក៏បានបញ្ជាក់ទៀតថាទំហំទីផ្សារពាណិជ្ជកម្មប្រព័ន្ធអេឡិច ត្រូវបានព្យាករណ៍ថានឹងមានអត្រាកំណើនប្រចាំឆ្នាំប្រហែល ១០% ហើយត្រឹមឆ្នាំ២០២៩ ទំហំទីផ្សារអាចកើនដល់ ១.៨២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
តាមពិតទៅ ទីផ្សារពាណិជ្ជកម្មប្រព័ន្ធអេឡិចនៅប្រទេសកម្ពុជាយើងបានរីកចម្រើនកាន់តែខ្លាំង ខណៈពេលដែលការទូទាត់តាមបែបឌីជីថលក៏ដូចជាការទិញទំនិញតាមអនឡាញមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយកូវីដ១៩បានបញ្ចប់។
ដោយមើលឃើញពីភាពរីកចម្រើននៃផ្សារពាណិជ្ជកម្មប្រព័ន្ធអេឡិចនៅប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា ចាប់ដៃជាមួយក្រុមហ៊ុនផ្ដល់សេវាទិញទំនិញតាមអនឡាញដ៏ធំមួយ Taobao ដែលទើបតែពង្រីកទីផ្សារពាណិជ្ជកម្មប្រព័ន្ធអេឡិចបន្ថែមនៅប្រទេសកម្ពុជា ដើម្បីធ្វើនាំយកបទពិសោធន៍នៃការទូទាត់តាមឌីជីថលជូនអតិថិជនរបស់ ធនាគារ កាណាឌីយ៉ា កាន់តែមានភាពល្អប្រសើរ និងសម្បូរបែប។
ការចាប់ដៃគ្នាជាដៃគូយុទ្ធសាស្រ្តរវាង ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន Taobao គឺជាការបោះជំហានក៏ល្អមួយជួយឲ្យបទពិសោធន៍ទិញទំនិញតាមអនឡាញរបស់អតិថិជនកាន់តែមានភាពងាយស្រួល។
ជាពិសេសនាពេលខាងមុខអតិថិជនទទួលបាននូវការផ្ដល់ជូនពិសេសពី ធនាគារ កាណាឌីយ៉ា តាមដោយធ្វើប្រតិបត្តិការប្រកបដោយមានសុវត្ថិភាពតាមរយៈការប្រើប្រាស់ប័ណ្ណវីសាកាណាឌីយ៉ា ក្នុងការទូទាត់តាមអនឡាញជាមួយ Taobao កាន់តែមានភាពងាយស្រួល រហ័ស និងទទួលបានអត្ថប្រយោជន៍ជាច្រើន៕