បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាព និងការអភិវឌ្ឍរបស់គម្រោង Takhmao Central Park ក្រោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន
Daneth MechJUNE 10 2022

គម្រោងលំនៅដ្ឋានបែបអាជីវកម្ម តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) របស់បុរីភ្នំពេញថ្មី កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន បន្ទាប់ពីបើកការសាងសង់ កាលពីចុងឆ្នាំ២០២១ កន្លងទៅ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនៅក្នុងគម្រោង ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានឲ្យដឹងថា បច្ចុប្បន្នគម្រោងនេះ សាងសង់បាន ១៥% ហើយ តែការលក់សម្រេចបានរហូតដល់ ៣៥% ឯណោះ ។ តាមរយៈការលក់នេះ លោកបានចាត់ទុកជាសញ្ញាវិជ្ជមានមួយ សម្រាប់ការលក់គម្រោងលំនៅឋានរបស់បុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ដោយផ្អែកលើកត្ដាចម្បង រួមមានកត្ដាគុណភាព សោភ័ណ្ឌភាព ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

Photo 2022 06 09 15 43 00

ប្រធានផ្នែកលក់ដដែលបន្ដថា «បន្ទាប់ពីស្ងប់ស្ងាត់កូវីដ-១៩ ធូរស្រាល ពិសេសក្រោយរាជរដ្ឋាភិបាល បានបើកដំណើរការប្រទេសឡើងវិញ យើងសង្កេតឃើញការលក់មានសន្ទុះកើនឡើងខ្លាំង ជាក់ស្ដែងនៅគម្រោង Takhmao Central Park ព្រោះអតិថិជនទិញគម្រោងនេះ មិនត្រឹមតែអាចរស់នៅបាននោះទេ ថែមទាំងអាចប្រកបអាជីវកម្មបានលើទីតាំងដ៏មានសក្ដានុពលទៀតផង ព្រោះជាគម្រោងស្ថិតនៅកណ្ដាលក្រុងតាខ្មៅផ្ទាល់តែម្ដង» ។

លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងខាងលើ បានបន្ថែមថា ពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានរបស់បុរីភ្នំពេញថ្មី មិនត្រឹមយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់នោះទេ ពោលបុរីតែងគិតគូរ និងយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបម្រើឲ្យប្រយោជន៍សាធារណៈ ជាក់ស្ដែងគម្រោង Takhmao Central Park ក្រុមហ៊ុនបានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធលូ និងសាងសង់ផ្លូវ ។

Photo 2022 06 09 15 43 00 (2)

Photo 2022 06 09 15 43 02 (2)

លោកបន្ដថា «សម្រាប់ការអភិវឌ្ឍ ទាំងក្នុង និងក្រៅគម្រោងនេះ មួយផ្នែកតូច សម្រាប់បម្រើឲ្យអតិថិជនរស់នៅក្នុងបុរី តែមួយផ្នែកធំ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ។ ចំពោះការអភិវឌ្ឍផ្លូវថ្មី នៅលើកំណាត់ផ្លូវលេខ២១០ និងផ្លូវលេខ២១ រួមទាំងការសាងសង់ផ្លូវមេ ២ខ្សែកាត់គម្រោង ដើម្បីតភ្ជាប់រវាងផ្លូវទាំងពីរ ក៏បានសាងសង់ស្ទើររួចរាល់ ១០០% និងគ្រោងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ» ។ 

សូមបញ្ជាក់ថា គម្រោង Takhmao Central Park គឺជាគម្រោងទី១៥ របស់បុរីភ្នំពេញថ្មី ស្ថិតនៅលើដងផ្លូវធំទូលាយ កណ្ដាលក្រុងតាខ្មៅ មានចម្ងាយត្រឹមតែ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ ជាតំបន់ទីប្រជុំជន ដែលមានអាជីវកម្មកុះករដូចជា សាលាបឋមសិក្សាតាខ្មៅ ផ្សារ ធនាគារ ហាងកាហ្វេ និង អាគាពាណិជ្ជកម្មជាច្រើនទៀត ដែលអាចប្រកបអាជីវកម្មបាន ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ 012 719 559 / 012 260 123 / 012 210 123 / 092 410 123 / 012 270 123 / 011 933 666 / 012 933 666 / 012 240 123 ៕

Photo 2022 06 09 15 42 59

Photo 2022 06 09 15 43 05

Photo 2022 06 09 15 43 04 (2)

Photo 2022 06 09 15 43 01

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia