លែងពិបាកទៅដល់កន្លែងទៀតហើយ ពេលនេះក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមប្រព័ន្ធស្វ័យប្រវត្តកម្ម ជាផ្លូវការចាប់ពីពេលនេះតទៅ។
បើតាមការឱ្យដឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាផងដែរថា ចាប់ពីពេលនេះទៅ សម្រាប់ម្ចាស់សហគ្រាឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសទាំងអស់ អាចធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាន តាមរយៈគេហទំព័ររបស់ក្រសួងណាណិជ្ជកម្ម ឬតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ឬក៏អាចដាក់ពាក្យដោយផ្ទាល់ជាបណ្តោះអាសន្ននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
គូសបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតក្នុងការដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បុគ្គលស្នើសុំអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ /០៨៨ ៦០៨៣ ០៨២ ដែលមាន Extension លេខ ៤៕