មួយរយ:ក្រោយនេះអ្នកជំនាញជាច្រើនតែងតែណែនាំអំពីជំនាញដែលមានសក្តានុពលខ្លាំងនៅថ្ងៃអនាគតមានដូចជាជំនាញសរសេរកូដ , Website Developer, ជំនាញបច្ចេកវិទ្យានិងព័ត៌មានវិទ្យា ,Video Editing ជាដើម ព្រោះជំនាញទាំងនោះត្រូវការពេលតិចតែរកចំណូលបានច្រើននិងពេញនិយម សម្រាប់វិស័យការងារក្នុងសម័យឌីជីថល។ ។
យ៉ាងណាមិញលោក Terry Petzold ដែលមានជំនាញជ្រើសរើសបុគ្គលិកជាង២៥ឆ្នាំបានលើកឡើងថា ជំនាញដែលអាចអោយអ្នកជោគជ័យនិងត្រូវប៉ាន់នៅថ្ងៃអនាគតពិតប្រាកដគឺជំនាញទន់ ឬ soft skills ។
យោងតាមការចុះផ្សាយរបស់ CNBC លោក Terry Petzold ដែលបច្ចុប្បន្នជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុនជ្រើសរើសសម្រាប់អ្នកដឹកនាំបច្ចេកវិទ្យា Fox Search Group បានលើកឡើងថាក្រុមហ៊ុនជាច្រើនតែងតែស្វែងរកបុក្គលិកដែលចេះផ្នែកបច្ចេកវិទ្យាប៉ុន្តែគួបផ្សំគ្នាក្រុមហ៊ុនក៏ត្រូវការបុគ្គលិកណាដែលចេះជំនាញទុនឬគេហៅថា EQ សំដៅលើភាពឆ្លាតវ័យក្នុងការងារ ចេះទំនាក់ទំនង ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងព្រមទាំងមនុស្សជុំវិញខ្លួននិងមានភាពជាអ្នកដឹកនាំក្នុងខ្លួន។
គាត់បានបន្តថាបុគ្គលិកដែលមានជំនាញបច្ចេកទេសដ៏អស្ចារ្យនិងជោគជ័យពិតប្រាកដគឺនៅពេលដែលពួកគេមាន EQ ខ្ពស់ដែលអាចអោយពួកគេដោះស្រាយបញ្ហាប្រឈមបាននិងចេះបញ្ចេញមតិដើម្បីស្ថាបនាក៏ដូចជាអនុញ្ញាតអោយពួកគេមានការប្រាស្រ័យទាក់ទងគ្នាបានល្អ។
គួរបញ្ជាក់ផងដែរថាបើអ្នកមានជំនាញបច្ចេកទេសតែមួយមុខគឺមិនគ្រប់គ្រាន់ទេគឺត្រូវមានជំនាញទន់មួយមុខទៀតទើបអាចអោយយើងធ្វើការកាន់តែមានប្រសិទ្ធភាពនិងទទួលបានប្រាក់កំរៃខ្ពស់៕