សេដ្ឋីលេខ១​នៅជប៉ុន ជាស្ថាបនិកប្រេន Uniqlo​ បរិច្ចាគទ្រ.ព្យផ្ទាល់ខ្លួន៣១លា.ន$ ដើម្បីធ្វើរឿង១នេះ
Ping Chou EngOCTOBER 6 2024143 views

មហាសេដ្ឋីលេខ១នៅប្រទេសជប៉ុន លោក Tadashi Yanai ជាស្ថាបនិកម៉ាកយីហោ សម្លៀកបំពាក់ដ៏ល្បីល្បាញ Uniqlo បានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៣១លានដុល្លារ ដល់កម្មវិធីសិក្សាថ្នាក់មនុស្សសាស្រ្តជប៉ុន នៅសាកលវិទ្យាល័យ California Los Angeles (UCLA) សហរដ្ឋអាមេរិក ដោយទំហំទឹកប្រាក់នេះគឺច្រើនបំផុត ក្នុងកំណត់ត្រាអ្នកបរិច្ចាគទៅកាន់សាកលវិទ្យាល័យ។

 

យោងតាមការប្រកាសរបស់សាកលវិទ្យាល័យ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានបញ្ជាក់ថា នេះគឺជាចំនួនមួយដ៏ខ្ពស់បំផុត ដែលផ្នែកមនុស្សធម៌នៃសាលា មិនធ្លាប់ទទួលបាន គិតរហូតមកទល់នឹងបច្ចុប្បន្ននេះ។

 

ខណៈកាលពីឆ្នាំ២០២០ លោក Yanai ក៏បានផ្តល់ការបរិច្ចាគប្រាក់​ឱ្យសាលាចំនួន ២៥ លានដុល្លាររួចមកហើយ ដើម្បីគាំទ្រនិងលើកកម្ពស់ដល់ការសិក្សាផ្នែកមនុស្សសាស្រ្តជប៉ុននេះ ដើម្បីឱ្យនិស្សិតស្រាវជ្រាវសិក្សាលើមុខវិជ្ជាអក្សរសាស្ត្រ ភាសា និងវប្បធម៌ជប៉ុន នៅសាកលវិទ្យាល័យ California Los Angeles សហរដ្ឋអាមេរិក (UCLA) ។

 

ក្នុងនោះមហាសេដ្ឋី Yanai ក៏បានលើកឡើងអំពីការបរិច្ចាគនេះយ៉ាងដូច្នេះថា៖ "ខ្ញុំមានមោទនភាពបំផុត ក្នុងការគាំទ្រដល់ការសិក្សាផ្នែកមនុស្សសាស្ត្រជប៉ុន នៅសាកលវិទ្យាល័យ California Los Angeles នេះនិងជុំវិញពិភពលោក ពីព្រោះខ្ញុំជឿជាក់លើការចែករំលែកនិងឱ្យតម្លៃលើការអនុវត្ត ដោយនេះជាការទម្រង់សិល្បៈកៃខៃមួយ ជួយជំរុញឱ្យពិភពលោករបស់យើងប្រសើរឡើង"។

 

Tadashi Yanai Uniqlo Logo Scaled E1608697980910 768x552 1

 

គួរបញ្ជាក់ផងដែរថា លោក Tadashi Yanai គឺជាមហាសេដ្ឋីលំដាប់លេខ១នៅប្រទេសជប៉ុន មានអាយុ ៧៥ឆ្នាំ បច្ចុប្បន្នលោកជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ម៉ាកយីហោ Uniqlo

 

គិតត្រឹមឆ្នាំ២០២៤នេះ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៨.៣ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ទស្សនាវដ្តី Bloomberg ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia