ស្ងាត់ៗ មេធំ Suzuki ប្រកាសតៀមចេញលក់ម៉ូឌែលរថយន្តអគ្គិសនីតម្លៃ១៥០០០ដុល្លារ
នារី AUTOJANUARY 9 2023652 views

Suzuki គឺជាម៉ាកម៉ូតូ និងរថយន្តជប៉ុនដ៏ល្បីមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៩ ដោយលោក Michio Suzuki។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ យីហោដ៏ល្បីឈ្មោះមួយនេះគ្រោងនឹងចេញលក់រថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួន ជាមួយតម្លៃប្រមាណជា ១៥០០០ដុល្លារក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI ASIA​ កាលពីពេលថ្មីៗនេះ។

អ្នកកាន់កាប់តំណែងជាប្រធាន និងជានាយកតំណាងនៅក្រុមហ៊ុន Suzuki Motor Corp លោក Toshihiro Suzuki បានឱ្យដឹងថា ខ្លួនគ្រោងចេញលក់រថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួនជាមួយតម្លៃខ្ទង់ ១លានយ៉េន (១៥០០០ដុល្លារ)។ ដោយម៉ូដែល​ថ្មី​នេះ​គ្រោង​នឹង​ចេញ​នៅ​ឆ្នាំ​សារពើពន្ធ ២០២៣ ដែល​នឹង​ចាប់​ផ្ដើម​ចេញលក់នៅ​ខែ​មេសា។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តកំពុងស្វែងរកដៃគូរក្នុងការផលិតរថយន្ត EV ដែលមានតម្លៃធូរជាងគូប្រជែងពាក់កណ្តាល ខណៈដែលគូប្រជែងរបស់ខ្លួនលក់ក្នុងតម្លៃប្រហែលពីរលានយ៉េន (៣០០០០ដុល្លារ)។

គួរជម្រាប់ផងដែរថា កាលពីឆ្នាំ២០២១ យីហោដ៏ចាស់វស្សាមួយនេះបានលក់រថយន្តរបស់ខ្លួនរហូតអស់ដល់ទៅ ២.៧៦លានគ្រឿងដែលជាចំនួនច្រើនមែនទែន។​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia