គណៈគ្រប់គ្រង និងបុគ្គលិកនៃផ្សារទំនើប Super Duper បានធ្វើការបរិច្ចាគ ទឹកប្រាក់ចំនួន $5,000 ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារនៅប្រទេសកម្ពុជា។ ការបរិច្ចាគនេះមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពដល់កុមារកម្ពុជា រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ការបរិច្ចាគនេះត្រូវបានទទួលដោយអគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent ។
មុននឹងធ្វើការ បរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា គណៈគ្រប់គ្រងរបស់ Super Duper បានពិភាក្សាជាមួយបុគ្គលិករបស់ខ្លួនគ្រប់រូប ដើម្បីទទួលបានការផ្ដល់នូវមតិយោបល់ចំពោះការជ្រើសរើស សប្បុរសជន ឬស្ថាប័នណាមួយដែលត្រូវផ្ដល់ជំនួយ។ បុគ្គលិកជាច្រើន បានជ្រើសរើសយកការធ្វើបរិច្ចាគ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយសារតែ មន្ទីរពេទ្យនេះបានផ្តល់នូវការថែទាំសុខភាពដ៏សំខាន់ៗ ដល់ក្រុម កុមារកម្ពុជា។
លោក សម្បត្តិ ជាជំនួយការអ្នកគ្រប់គ្រងសាខាផ្សារទំនើប Super Duper បានសម្តែងការគាំទ្រ ចំពោះការជួយដល់សហគមន៍តាមរយៈការបរិច្ចាគនេះ។ លោកបានបញ្ជាក់ទៀតថា Super Duper តែងតែស្វែងរកវិធីសាស្រ្ដ និងមធ្យោបាយដើម្បីរួមចំណែក ជាផលវិជ្ជមានជូនដល់សង្គម។ ក្រុមហ៊ុនសង្ឃឹមថាការរួមចំណែករបស់ខ្លួន នឹងជំរុញទឹកចិត្តទៅដល់ បុគ្គលនិងស្ថាប័ន ដទៃទៀតក្នុងការធ្វើទង្វើសប្បុរសធម៌ និងគាំទ្រការផ្តល់ជាអត្ថប្រយោជន៍ដល់ កុមារដែលត្រូវការជំនួយ។
ការបរិច្ចាគរបស់ Super Duper គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់គណៈគ្រប់គ្រង និងបុគ្គលិក ក៏ដូចជា កាតព្វកិច្ចចំពោះសង្គម។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយើង សង្ឃឹមថា នឹងបានចូលរួមចំណែកដ៏សំខាន់ទៅកាន់សហគមន៍។ ជាមួយនឹងការគាំទ្រនេះ មន្ទីរពេទ្យគន្ធបុប្ផានឹងអាចបំពេញការងារសំខាន់ៗរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវការថែទាំសុខភាពប្រកបដោយគុណភាពដល់កុមារដែលត្រូវការជំនួយនៅប្រទេសកម្ពុជា៕