យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្តីជូនដំណឹងស្តីអំពីការធ្វើតេស្តគណិតវិទ្យាស្តង់ដារជប៉ុន Suken Test ដល់សិស្ស-និស្សិតទាំងអស់ដើម្បីវាស់ស្ទង់សមត្ថភាព ប្រកួតប្រជែងយកមេដាយ សម្រាប់សិស្សានុសិស្សដែលរៀនចាប់ពីថ្នាក់ទី៤រហូតដល់ថ្នាក់១២ និងកម្រិតសាកលវិទ្យាល័យ ក្នុងឆ្នាំ២០២៣នេះ។
ក្នុងនោះរង្វាន់ទទួលបានវីញ្ញាបនបត្របញ្ជាក់លទ្ធផលនៃការប្រឡង ចេញដោយវិទ្យាស្ថានវិញ្ញាបនបត្រ គណិតវិទ្យានៃប្រទេសជប៉ុន និងមេដាយមាស ប្រាក់ សំរឹទ្ធ សម្រាប់គ្រប់កម្រិតថ្នាក់ ចំពោះអ្នកដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងបន្តបន្ទាប់។
ការប្រឡងនេះធ្វើឡើងដោយមានកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅវេលាម៉ោង៨ : ០០ នាទីព្រឹក នៅអគារB០7 នៃវិទ្យាស្ថានជាតិអប់រំដែល ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់និងពង្រឹងសមត្ថភាពសិស្សនិស្សិត ប្រសិទ្ធិភាពនៃការរៀន ការបង្រៀន ការសិក្សាស្រាវជ្រាវ និងលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា។
ចំពោះសិស្ស-និស្សិតឬអាណាព្យាបាល ដែលមានចំណាប់អារម្មណ៍ សូមទៅចុះឈ្មោះចូលរួមប្រឡងនៅអគារ I ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/AaTg5ZwFvG14KbR58 ឬ QR Code ខាងក្រោម ចាប់ពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥និង០០នាទី ជាកំណត់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង និងសាកសួរដោយផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬអាចទាក់ទង តាមតេឡេក្រាម៖ 088 202 3221 / 069 930 555 / 011 697 038៕
អត្ថបទដោយ៖ ពីង ជូអេង