បងប្អូនមួយចំនួនប្រហែលជាគិតថាខ្លួនជាមនុស្សសាមញ្ញហើយចំណូលក៏តិច ដូច្នេះមិនអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗក្នុងស្រុកបានឡើយ។ យ៉ាងណាមិញទោះបងប្អូនចំណូលទាបក៏ដោយក៏អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនធំៗក្នុងស្រុកបានដែរតាមរយៈវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនទាំងនោះនៅលើផ្សារមូលបត្រកម្ពុជា ដែលជាផ្សារភាគហ៊ុនកម្ពុជា។
ខាងក្រោមនេះភាគជាក្រុមហ៊ុនធំៗចំនួន៤ ដែលបងប្អូនអាចក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនទាំងនេះតាមរយៈការទិញហ៊ុននៅលើផ្សារហ៊ុន ហើយក្រុមហ៊ុនទាំងនេះតែងតែចែកភាគលាភទៀតទាត់រាល់ឆ្នាំដូច្នេះបើអ្នកទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះនៅលើផ្សារហ៊ុន អ្នកនឹងអាចបង្កើតចំណូលអកម្មតាមរយៈភាគលាភ។
១. ធនាគារ អេស៊ីលីដា
ធនាគារ អេស៊ីបានឡើងផ្សារហ៊ុនកាលពីឆ្នាំ២០២០ ហើយភាគលាភរបស់អេស៊ីលីដាប្រចាំឆ្នាំ២០២២ដែលយកមកចែកនៅឆ្នាំ២០២៣នេះមានចំនួន៦៨៥រៀលក្នុងមួយហ៊ុន។ ធនាគារអេស៊ីលីដារកស៊ីប្រាក់ចំណេញកើនឡើងជាមធ្យម១០%ក្នុងមួយឆ្នាំហើយធនាគារចែកភាគលាគកើនឡើងរាល់ថ្ងៃ។ កាលពីឆ្នាំ២០២២ អ្នកទិញហ៊ុន អេស៊ីលីដាបានភាគលាភរហូតដល់ទៅ៦.៧%។
២. រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដំបូងបង្អស់ដែលឡើងលើផ្សារហ៊ុនកម្ពុជា ហើយក៏ជាក្រុមហ៊ុនដែលចែកភាគលាភកើនឡើងរាល់ឆ្នាំទោះជាឆ្នាំខ្លះក្រុមហ៊ុននេះរកស៊ីប្រាក់ចំណេញថយចុះក៏ដោយ។ ភាគលាភប្រចាំឆ្នាំ២០២៣ដែលក្រុមហ៊ុនយកមកចែកនៅឆ្នាំ២០២៤នេះចំនួន៣៥០រៀលក្នុងមួយហ៊ុន ហើយភាគលាភឆ្នាំ២០២៤រំពឹងថានឹងបន្តកើនឡើងដូចរាល់ឆ្នាំ។
៣. កំពង់ដែស្វយ័តក្រុងភ្នំពេញ
កំពង់ផែស្វយ័តក្រុងភ្នំពេញគឺជាក្រុមហ៊ុនដែលរស៊ីមានស្ថានភាពរឹងមាំហើយក៏ចែកភាគលាភទៀងទាត់រាល់ឆ្នាំដូចក្រុមហ៊ុនដែលបានរៀបរាប់ខាងលើដែរ។ កំពង់ផែក្រុងភ្នំពេញត្រូវបានឯកឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាលើកឡើងថាជាផែដែលមានសក្ដានុពលនាពេលអនាគតខណៈព្រែកភ្នំពេញកំពតឆ្លងកាត់តាមផែនភ្នំពេញទាំអស់ ដូច្នេះធ្វើឲ្យផែនេះកាន់តែមានសក្ដានុពលហើយតម្លៃហ៊ុនបច្ចុប្បន្នក៏ធូរថ្លៃល្អផងដែរ។
៤. កំពង់ស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាផែទឹកប្រៃធំបំផុតនៅកម្ពុជាហើយក្រុមហ៊ុនក៏ចែកភាគលាភទៀងទាត់រាល់ឆ្នាំផងដែរ។ ភាគលាភប្រចាំឆ្នាំ២០២៣ដែលយកមកចែកនៅឆ្នាំ២០២៤នេះមានចំនួន៤៤៣រៀលក្នុងមួយហ៊ុន។ ក្រុមហ៊ុននេះគឹល្អសម្រាប់អ្នកវិនិយោគទិញហ៊ុនរយៈពេលវែង។ ជាក់ស្ដែងកំពង់ផែក្រុងព្រះសីហនុកំពុងសងសាងផែទឹកជ្រៅដោយមានជំនួយពីជប៉ុន ហើយផែទឹកជ្រៅនេះរំពឹងថានឹងរួចរាល់ក្នុងការទទួលនាវាគ្រប់ខ្នាតទាំងអស់ចូលចតបាននៅត្រឹមឆ្នាំ២០២៨។ ដូច្នេះបើវិនិយោគពីឥឡូវ អនាគតទៅអាចនឹងត្រូវប៉ាន់។
គួរបញ្ជាក់ផងដែរប្រជាជនខ្មែរទូទៅសុទ្ធតែឱកាសក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនេះ ដោយពួកគាត់អាចទិញភាគហ៊ុនក្រុមហ៊ុនទាំងនេះនៅលើផ្សារហ៊ុនកម្ពុជា។ ជាពិសេសការវិនិយោគទិញហ៊ុននៅលើផ្សារហ៊ុន បងប្អូនមិនជួបការចាញ់បោកគេ ដូចទិញភាគហ៊ុនខាងក្រៅដែលបងប្អូនមួយចំនួនធ្លាប់ចាញ់បោកគេកន្លងមកនោះទេ។
ការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាដូច្នេះបងប្អូនភាគច្រើនមិនទាន់ដឹងថាតើចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយទិញហ៊ុនគេទិញដោយរបៀបណា។ ដូច្នេះបើចង់រកផ្លូវរៀនវិនិយោគលើផ្សារហ៊ុនអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុង និង ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong៕