សាកសមជាខេត្ដសក្ដានុពល! តំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន ១១ កំពុងបង្ហាញវត្ដមាននៅក្នុងខេត្ដព្រះសីហនុ
Bunthoeun KoemFEBRUARY 17 20231.4 K views

ព្រះសីហនុ គឺជាខេត្ដដែលស្ថិតនៅក្នុងប៉ូលសេដ្ឋកិច្ចទី២ នៃប្រទេសកម្ពុជា។ បច្ចុប្បន្នខេត្ដមួយនេះកំពុងមានសក្ដានុពលខ្លាំងក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកបណ្ដាក់ទុនរកស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្ដែងតាមការលើកឡើងពីអភិបាលខេត្ដបានឲ្យដឹងថា គិតមកដល់ពេលនេះ ខេត្ដព្រះសីហនុ បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុប ១១ កន្លែងហើយៗបានកំពុងផ្ដល់ការងារជាច្រើនជូនពលរដ្ឋក្នុងតំបន់។​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្ដ" ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា ពេលនេះខេត្ដព្រះសីហនុមានតំបន់សេដ្ឋកិច្ចចំនួន ១១ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ៣ កំពុងដំណើរការពេញលេញដែលមានរោងចក្រសរុបចំនួន ២៣៩រោងចក្រ និងបានបង្កើតការងារជាង ៦ ម៉ឺនកន្លែង។

331067771 5566895300105214 7687374981064654647 N

«នៅខេត្ដព្រះសីហនុយើងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ ហើយបានដំណើរការពេញលេញ ៣ ដែលបានផ្ដល់ការងារទាំងនៅតំបន់សេដ្ឋកិច្ចពិសេស និងក្រៅពីតំបន់សេដ្ឋកិច្ចពិសេស បែបជាសហគ្រាស និងបែបជាសេវា គឺពលកររបស់យើងកំពុងធ្វើការនៅទីនោះរហូតដល់ ៦៧៤៤០ នាក់»។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដមអភិបាលខេត្ដ។

សូមជម្រាប់ផងដែរថា គិតដល់ឆ្នាំ២០២៣នេះ ការអនុវត្ដគម្រោងនៅទូទាំងខេត្ដព្រះសីហនុ គឺមានសរុបចំនួន ១ ១៨៦ គម្រោង ក្នុងនោះគម្រោងចំនួន ៥៩៥ ត្រូវបានបញ្ចប់ជាស្ថាបពរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

ប្រសាសន៍របស់ឯកឧត្ដម គួច ចំរើន៖ 

310580639 534872288638938 6090388408837238362 N

8 C93 B C1 a F3 A5 4 B B5 98 Fe 462 A867

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia