សង្គ្រាមពន្ធគយថ្មី របស់រដ្ឋបាលលោក Donald Trump ហាក់កំពុងឡើងកម្តៅ ប៉ុន្តែមានប្រទេសចំនួន ៣ ដែលទទួលបានអត្រាពន្ធទាបជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬទំនាក់ទំនងនយោបាយដែលរឹងមាំជាមួយអាមេរិក៖
១/. សិង្ហបុរី៖ គឺជាប្រទេសមានអត្រាពន្ធទាបបំផុតគ្រាន់តែ ១០% តែប៉ុណ្ណោះ។ ដោយមានសេដ្ឋកិច្ចបើកចំហ និងទំនាក់ទំនងយូរឆ្នាំជាមួយអាមេរិក សិង្ហបុរីអាចរក្សាភាពជាដៃគូនានានៅក្នុងតំបន់ និងទទួលបានការបញ្ចុះពន្ធជាលក្ខណៈពិសេស។
២/. ឥណ្ឌូនេស៊ី៖ ជាប្រទេសដែលទទួលបានអត្រាពន្ធ ១៩% បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសជាមួយរដ្ឋាភិបាល Trump។ កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើនការនាំចេញធនធានធម្មជាតិ និងផលិតផលជួញដូរ ដោយជំរុញឱ្យប្រទេសទាំងពីរអភិវឌ្ឍទំនាក់ទំនងយ៉ាងឆាប់រហ័ស។
៣/. វៀតណាម៖ គឺជាប្រទេសដែលបានអនុវត្តកិច្ចព្រមព្រៀងជាសាធារណៈជាមួយអាមេរិក ដើម្បីបញ្ចុះអត្រាពន្ធនាំចូលទៅសហរដ្ឋអាមេរិក ចុះមកនៅត្រឹមតែ ២០% ប៉ុណ្ណោះ។ នេះជាលទ្ធផលនៃការចរចាគ្នាជាច្រើនខែរវាងរាជរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាល Trump ដើម្បីការពារប្រទេសខ្លួនពីភាពខូចខាតនៃសង្គ្រាមពាណិជ្ជកម្ម។
គួរជម្រាបផងដែរថា ក្នុងនយោបាយពាណិជ្ជកម្មរបស់លោក Donald Trump ដែលបានចាប់ផ្តើមអនុវត្តឡើងវិញនៅឆ្នាំ ២០២៥ ក្រោមគោលការណ៍ “តម្លៃសមរម្យ និងស្មើគ្នា” (Reciprocal Tariff Policy) ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ត្រូវបានប៉ះពាល់ដោយអត្រាពន្ធនាំចូលថ្មីទៅសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook