កុំលេងសើច! អ្នកជំនាញ ប្រាប់ចំៗអ្នកមានជំងឺខ្លាចសង្គម ឬចាញ់ច្រាបគេ ត្រូវប្រញាប់ធ្វើរឿងធំ៣នេះភ្លាម
Kan DaraSEPTEMBER 5 2024788 views

ខ្លាចសង្គម ឬចាញ់ច្រាបគេ ដែលភាសាអង់គ្លេសហៅថា Social Anxiety Disorder ជាប្រភេទជំងឺថប់អារម្មណ៍ម្យ៉ាងបណ្តាលឱ្យអ្នកជំងឺខ្លាចបរិយាកាសសង្គម ខ្លាចមនុស្សគ្រប់គ្នាសម្លឹងមើលមកខ្លួន ឬរិះគន់ចំពោះសកម្មភាពអ្វីមួយ ខណៈវាជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិត និងសមត្ថភាពរបស់បុគ្គលនោះ។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកជំងឺត្រូវធ្វើជាបន្ទាន់ យោងតាមលោកបណ្ឌិត Dr. Jon Kabat-Zinn ស្ថាបនិក MBSR៖

/. ការព្យាបាលតាមបែប CBT៖ គឺជាការព្យាបាលទូទៅ និងមានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺខ្លាចសង្គម ដោយណែនាំឲ្យអ្នកជំងឺប្រឈមមុខនឹងការភ័យខ្លាចក្នុងសង្គមបន្តិចម្តងៗ រួចហ្វឹកហាត់កម្ចាត់គំនិតថប់បារម្ភសន្សឹមៗ។

២/. បន្ធូរអារម្មណ៍តាមរយៈសមាធិ៖ ការធ្វើសមាធិអាចគ្រប់គ្រងការថប់បារម្ភ និងជំងឺខ្លាចសង្គម ជួយឲ្យផ្លូវចិត្តស្ងប់ តម្កល់ខ្លួនផ្តោតក្នុងពេលបច្ចុប្បន្ន ជាជាងព្រួយបារម្ភអំពីស្ថានភាពសង្គមនាពេលអនាគត ឬរឿងខាងក្រៅ។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះបាន តាមរយៈការធ្វើលំហាត់ប្រាណដកដង្ហើមជ្រៅៗ និងបច្ចេកទេសបន្ធូរសាច់ដុំជាដើម។

៣/. ផ្លាស់ប្តូររបៀបរស់នៅ៖ កំណត់កម្រិតជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ព្រោះរបស់ទាំងនេះអាចបង្កើនការថប់បារម្ភ និងជំងឺខ្លាចសង្គមកាន់តែខ្លាំង។ លើសពីនេះ អ្នកត្រូវគេងឲ្យបានគ្រប់គ្រាន់ រក្សា​របប​អាហារ​ដែល​មាន​តុល្យភាព សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​ដល់​សុខភាព​ខួរក្បាល និងរាងកាយ។

គួរជម្រាបផងដែរថា នៅសហរដ្ឋអាមេរិក ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមមនុស្ស១០នាក់ មានជំងឺខ្លាចសង្គមនៅពេលណាមួយនៃជីវិតរបស់ពួកគេ (ជិត១០%)។ ក្នុងនោះ ការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានកត់សម្គាល់ថា ជំងឺផ្លូវចិត្តរួមទាំង ការថប់បារម្ភក្នុងសង្គម (ជំងឺខ្លាចសង្គម) កំពុងកើនឡើងនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia