កន្លងទៅមានការបែកធ្លាយនៅសារព័ត៌មានជាច្រើនពីការបញ្ចេញស្មាតហ្វូនTesla ម៉ូឌែល Pi ដែលស្មាត ហ្វូនមួយនេះនឹងចេញមកក្រឡុកទីផ្សារស្មាតហ្វូនរបស់ Apple ហើយកាលពីថ្មីៗនេះក៏មានការបែកធ្លាយ ពីរូបរាង ក៏ដូចជាតម្លៃស្មាតហ្វូនមួយនេះផងដែរ ពីប្រភពស្និតស្នាលរបស់សេដ្ឋីពាន់លានដុល្លារ Elon Musk ។ នេះបើយោងទៅតាមការចុះផ្សាយដោយគេហទំព័រ mashable ។
ស្មាតហ្វូន Tesla ម៉ូឌែល Pi នេះដែរ វាមកជួយមួយទំហំ 156.8 x 72.1អិញ កម្រាស់ 7.6 អិញ និមានទម្ងន់ប្រហែល ២០២ ក្រាម បង្ហាញបានដល់កម្រិត FullHD+ (1287 x 2778pixels) រួមជាមួយនឹង Refresh Rate 120Hz ជាមួយនឹងអេក្រង់ប្រភេទ OLED ទំហំ 6.7អិញ ស្រោប ទៅដោយកញ្ចក់រលោង ។
Tesla ម៉ូឌែលPi វាអាចនឹងមកជាមួយ RAM 8GB និង Storage 512GB ចំណែកឯទំហំកមេរ៉ាវិញ រហូតដល់ 50MP ចំនួន3គ្រាប់ រីឯកាមេរ៉ាមុខវិញមានទំហំ 40MP ដែលល្បីថាថតនិងzoom ដល់ឋាន ព្រះចន្ទ ចំណែឯថាមពលថ្មីវិញមានទំហំ 5000mAh ដោយប្រើជាមួយនឹងថាមពលសូឡាផងដែរ តម្លៃស្មាតហ្វូនមួយនេះគឺចាប់ពី ៨៥០ដុល្លារ ដល់ ៩៧០ដុល្លារ។
គួរជម្រាបផងដែរថា ខាងលើនេះគ្រាន់តែជាការបែបធ្លាយនៅព័ត៌មានមួយចំនួនប៉ុណ្ណោះ យ៉ាងណាមិញ មិនទាន់មានមិនទាន់មានការផ្សាយព័ត៌មានជាផ្លូវការចេញពីក្រុមហ៊ុន Tesla ឡើយ ។