កុំឆ្ងល់! ចិត្តវិទ្យាបង្ហាញថា មនុស្សចូលចិត្ត ដាក់ Silent  ទូរស័ព្ទជាប់ជាទម្លាប់ ច្រើនមានអត្តចរិត៣នេះ
Ping Chou EngJUNE 29 202517.8 K views

មិនមែនគ្រាន់តែជៀសវាងសំលេងរំខាននោះទេ ប្រសិនបើអ្នកតែងតែដាក់ទូរស័ព្ទ Silent Mode ជាប់ជាទម្លាប់់នោះ អ្នកប្រហែលជាកំពុងផ្ញើសារទៅកាន់ពិភពលោកអំពីរបៀបដែលអ្នករស់នៅ ការគិតនិងព្រំដែនបុគ្គល។ ដូច្នេះបើតាមការសិក្សាចិត្តវិទ្យាមួយពីសាកលវិទ្យាល័យ Kyung Hee បានបង្ហាញថា មនុស្សទម្លាប់បិទសំឡេងទូរស័ព្ទ ច្រើនមានចរិតបុគ្គលលក្ខណៈ៣បែបនេះ៖

. ជាមនុស្ស Ambivert៖ ការជួបជុំគ្នាក្នុងសង្គមអាចមានភាពរីករាយ សម្រាប់អ្នកប៉ុន្តែមានពេលខ្លះអ្នកចង់បានភាពស្ងប់ស្ងាត់ដើម្បីបញ្ចូលថាមពល។​ ដូច្នេះការទុកទូរស័ព្ទឱ្យគ្មានសំឡេងរំខាន គឺជាទម្លាប់ដែលផ្តាច់ខ្លួនពីពិភពលោកខាងក្រៅ ដើម្បីអាចនៅជាមួយនឹងគំនិតព្រមទាំងអារម្មណ៍របស់ខ្លួនឯង ជាមួយនឹង បរិយាកាសផ្ទាល់ខ្លួន។

. ជាមនុស្សរើសទំនាក់ទំនង៖ នេះ​មិន​មែន​ជា​ចរិតឆ្មើងឆ្មៃទេ ប៉ុន្តែមនុស្សប្រភេទនេះ មានការយល់ដឹងថាវេលានិងការយកចិត្តទុកដាក់របស់គេ គឺជាធនធានមានកំណត់។ ដូច្នេះការទុកទូរស័ព្ទឱ្យគ្មានសំឡេងរំខាន គឺជាទម្លាប់កំណត់អាទិភាពប្រកបដោយប្រសិទ្ធភាព ដូចជាជ្រើសរើសថាអ្នកចង់ទាក់ទងនឹងនរណា ចង់មើលអ្វី  ឬចូលការសន្ទនាផ្ទាល់ជាជាងការតបសារខ្លីៗជាដើម។

. ជាមនុស្សអត់ធ្មត់៖ ការអត់ធ្មត់គឺជាគុណតម្លៃមួយរបស់មនុស្ស ហើយក៏អាចទាក់ទងគ្នានឹងទម្លាប់ប្រើទូរស័ព្ទរបស់យើងផងដែរ។ ដូច្នេះប្រសិនបើអ្នកតែងតែទុកទូរស័ព្ទឱ្យគ្មានសំឡេងរំខាន វាអាចបង្ហាញពីថាអ្នកជាមនុស្សអត់ធ្មត់ខ្ពស់ អ្នកយល់ថាមិនមែនអ្វីៗទាំងអស់ត្រូវការ ការឆ្លើយតបភ្លាមៗនោះទេ។ ដូចជាការឆ្លើយតបសារមិនចាំបាច់យ៉ាងប្រញាប់ប្រញាល់ ហើយស្រូបថាមពលរបស់អ្នក ។

ពិតណាស់ទម្លាប់ដាក់ទូរស័ព្ទក្នុង Silent Mode មិនត្រឹមតែបញ្ជាក់ពីការផ្តោតអារម្មណ៍លើកិច្ចការ ស្វែងរកភាពច្នៃប្រឌិយនោះទេ ប៉ុន្តែក៏អាចបញ្ជាក់ពីបុគ្គលលក្ខណៈមនុស្សបានផងដែរ។ យោងតាមការសិក្សា ការ​កំណត់​ទូរស័ព្ទ​របស់​អ្នក​ឱ្យ​ស្ងាត់​ពិត​ជា​អាច​កាត់​បន្ថយ​ភាព​តានតឹង ជួយបន្ថយកម្រិត cortisol និងធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ ការគេង និងអារម្មណ៍ស្ងប់ផងដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia