ខេត្តសៀមរាប ប្រកាសរកម្ចាស់អាជីវកម្ម ដេញថ្លៃលើការផ្កត់ផ្គង់ទំនិញ៥ប្រភេទ ដល់រដ្ឋបាលខេត្ត
Ping Chou EngMARCH 25 2025614 views

រដ្ឋបាលខេត្តសៀមរាប បានប្រកាសស្វែងរកបណ្តាក្រុមហ៊ុននិងសហគ្រាស ដោយគិតទាំងសហគ្រាសឯកត្តបុគ្គលទាំងអស់ថា រដ្ឋបាលខេត្តនឹងមានការ ដេញថ្លៃជាសាធារណៈដើម្បីស្វែងរកការផ្គត់ផ្គង់ទំនិញ សម្រាប់ឆ្នាំ២០២៥ ជូនរដ្ឋបាលខេត្តសៀមរាប។​ នេះបើតាមការបង្ហោះផ្សាយជាផ្លូវការនៅលើគេហទំព័ររដ្ឋបាលខេត្តសៀមរាប។ 

 

ក្នុងនោះទំនិញ៥ប្រភេទដែលស្ថិតលើគម្រោងសម្រាប់ធ្វើការដេញថ្លៃរួមមាន៖


១. ផ្គត់ផ្គង់ សម្ភារការិយាល័យ និងបោះពុម្ព


២. ផ្គត់ផ្គង់ ឯកសណ្ឋានមន្ត្រីរាជការ


៣. ផ្គត់ផ្គង់ សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា


៤. ផ្គត់ផ្គង់ គ្រឿងសង្ហារឹម


៥. ផ្គត់ផ្គង់ ត្រីខកំប៉ុង អង្ករ មីកំប៉ុង និងស្បៀងរដ្ឋបាល

 

សម្រាប់កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃគឹនៅម៉ោង​ ៨:០០នាទី​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៥​ និងកាលបរិច្ឆេទបើកសំណើដេញថ្លៃវេលាម៉ោង ៨:០០ នាទី ថ្ងៃទី២៤​ ខែមេសាឆ្នាំ២០២៥។

 

ដូច្នេះក្រុមហ៊ុនឬសហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃសូមទាក់ទង ជាមួយអង្គភាពលទ្ធកម្ម រដ្ឋបាលខេត្តសៀមរាប ដែលមានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណរដ្ឋបាលខេត្តសៀមរាប ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬទូរស័ព្ទទាក់ទងទៅកាន់លេខ០៦៣ ៧៦៥ ៥៩០ ដើម្បីសាកសួរលម្អិតអំពីព័ត៌មានទាក់ទងនឹងការដេញថ្លៃនេះ៕

 

 

 

486323341 1006830568257936 7849119201222380775 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia