លុបចេញទៅ! អ្នកប្រើ iPhone និង Andirod បើមាន App ទាំង៩នេះ ត្រូវតែលុបចេញព្រោះមានមេរោ.គច្រើនណាស់
ធី ស្រីល័ក្ខJUNE 30 202516 K views

កាលពីថ្មីៗនេះ យោងតាមការចុះផ្សាយដោយ phonearena បានឱ្យដឹងថា សម្រាប់អ្នកប្រើប្រាស់ iPhone បើមាន App ទាំង៤ ដូចខាងក្រោមនេះត្រូវលុបចេញពីទូរស័ព្ទពីព្រោះ App ទាំងនោះគឺមានមេរោគច្រើនណាស់។

ប្រភពខាងលើបានឱ្យដឹងថា ចំពោះ App ទាំង៤នោះមានដូចជា App ComeCome (food delivery), WeTink, AnyGPT,Chat AI (messaging/AI apps) ខណៈកម្មវិធីមួយចំនួនគឺមាននៅតែមាននៅលើ Google Play និង App Store ប៉ុណ្ណោះ។ ប្រសិនបើអ្នកមានកម្មវិធីដែលបានរៀបរាប់ខាងលើនៅលើទូរសព្ទរបស់អ្នកត្រូវប្រាកដថាលុបវាចោលដើម្បីការពារខ្លួនអ្នកពីមេរោគ។

24

ជាមួយគ្នានោះដែរ យោងតាមការចុះផ្សាយពីគេហទំព័រ cyberarrow បានឱ្យដឹងថា ចំពោះ App ដែលមានមេរោគច្រើនសម្រាប់អ្នកប្រើប្រាស់ Andirod មានដូចជា៖ UC Browser, Clean Master,DU Battery Saver,ES File Explorer,Flashlight Apps។

ដូច្នេះ សម្រាប់អ្នកប្រើ Andirod ប្រសិនជាមាន App ទាំង៥ ខាងលើនេះប្រសិនជាបងប្អូនដោនឡូតក្នុងទូរស័ព្ទទៅគឺឆាប់អស់ថ្មខ្លាំងណាស់ ជាពិសេសងាយនឹងឆ្លងមេរោគតែម្តង។

25

គួរជម្រាបថា ទោះនៅពេលនេះកម្មវិធីទាំង៤ខាងលើនេះ Apple បានសម្អាតចេញពី App Store ក៏ដោយ ប៉ុន្តែករណីខ្លះវានៅតែកើតមានដូច្នេះហើយសូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅកម្មវិធីណាដែលយើងមិនសូវស្គាល់នឹងស្គាល់ពីប្រភពច្បាស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia