ខោទ្រនាប់រដូវ ស៊េរី (SERI) គឺជាផលិតផលថ្មីមួយក្នុងចំណោមផលិតផលតម្រូវការចាំបាច់ជាច្រើនរបស់ស្ត្រីក្នុងពេលមករដូវ ដែលកំពុងមានការគាំទ្រនិងពេញនិយមបំផុតសម្រាប់ស្ត្រីសម័យថ្មី ។ លក្ខណៈពិសេសនៃខោទ្រនាប់រដូវ ស៊េរី គឺ ការពារការលេចជ្រាបឈាមរដូវ ផ្តល់នូវទំនុកចិត្ត និងសេរីភាពជូនមិត្តនារីគ្រប់រូបក្នុងថ្ងៃពិសេសប្រចាំខែ។
ស្ថាបនិកទាំង២រូបរបស់ ស៊េរី ខេមបូឌា ដែលជាមិត្តសម្លាញ់នឹងគ្នា គឺ កញ្ញា បូណ៌មី និង កញ្ញា សុធី បានឱ្យដឹងថា ការនាំចូលផលិតផលខោទ្រនាប់រដូវ ស៊េរី មកលក់នៅលើទីផ្សារកម្ពុជា គឺយោងទៅលើបទពិសោធផ្ទាល់ខ្លួនដែលជួបប្រទះពេលមករដូវ។ អ្នកទាំងពីរតែងតែស្វែងរកនិងសាកល្បងផលិតផលអនាម័យស្រ្តីគ្រប់បែបយ៉ាង ដើម្បីឱ្យថ្ងៃមករដូវមានផាសុកភាព អារម្មណ៍ស្រស់ស្រាយ និងទំនុកចិត្ត រហូតដល់បានជួបនូវអ្វីដែលធ្វើឱ្យអ្នកទាំងពីរចាប់អារម្មណ៍ជាខ្លាំងគឺ ខោទ្រនាប់រដូវ។
កញ្ញា បូណ៌មី បានលើកឡើងថា ពេលឃើញផលិតផលខោទ្រនាប់រដូវដំបូង យើងគិតថា ផលិតផលមួយនេះពិតជាខុសប្លែកពីសម្ភារៈរដូវផ្សេងៗ ហើយសក្តិសមសម្រាប់មិត្តនារីសម័យថ្មី ព្រោះមិនថា ពេលគេងយប់ ពេលចេញក្រៅ ពេលចូលរួមកម្មវិធីផ្សេងៗ គឺលែងបារម្ភពីឈាមរដូវប្រឡាក់លើពូក ខ្លាចលេចជ្រាបចេញពីសំឡី ឬក៏ប្រឡាក់ខោអាវទៀតហើយ។
ដូច្នេះ យើងក៏បានពិភាក្សាជាមួយមិត្តជនជាតិជប៉ុន ក្រោយពីពួកយើងរៀនចប់នៅជប៉ុន ដើម្បីស្វែងរកបច្ចេកវិទ្យាដែលមានគុណភាពល្អបំផុត មិនលេចជ្រាប និងមានផាសុកភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃនិងប្រខែ ដោយរក្សាបច្ចេកវិទ្យាគុណភាពពីប្រទេសជប៉ុន ហើយផ្លាស់ប្តូរការផលិតទៅកន្លែងផ្សេងដើម្បីផ្តល់តម្លៃសមរម្យសម្រាប់ទីផ្សារនៅកម្ពុជា។
កញ្ញា សុធី ក៏បន្ថែមដែរថា ការមករដូវគឺជាដំណើរធម្មជាតិដ៌ស្រស់បំព្រងមួយនៃជីវិត ប៉ុន្តែវាក៏ជារឿងដ៏គួរឱ្យរំខានបំផុតដែលស្ត្រីគ្រប់រូបត្រូវជួបប្រទះដូចគ្នា។ ការមករដូវមិនគួរបង្អាក់ភាពបត់បែនឬធ្វើឱ្យស្ត្រីបាត់ទំនុកចិត្ត ដោយសារគិតតែពីកង្វល់រឿងស្នាមប្រឡាក់ឈាមរដូវនិងធុញថប់ផ្លូវចិត្តនោះទេ។ ដូច្នេះ ការជ្រើសយកខោទ្រនាប់រដូវ ស៊េរី មកប្រើ គឺជាជម្រើសដ៏ឆ្លាតវៃ សម្រាប់មិត្តនារីសម័យថ្មី ព្រោះវាផ្តល់នូវទំនុកចិត្ត ភាពរីករាយ ភាពងាយស្រួល និងផាសុកភាពនៅថ្ងៃមករដូវ។
បច្ចុប្បន្ន ស៊េរី ក៏មានការគាំទ្រនិងទទួលស្គាល់គុណភាពពីអតិថិជនជាច្រើនជាមួយសេរីភាពដែលយើងបានផ្តល់ជូនមិត្តនារីក្នុងថ្ងៃមករដូវដ៌ពិសេសនេះ។ ក្នុងនោះ ស៊េរី ក៏ត្រូវការដៃគូចែកចាយយកទៅលក់បន្តនៅទូទាំង២៥ខេត្ត/ក្រុងផងដែរ ដើម្បីបញ្ជៀបការប្រើប្រាស់ដល់អតិថិជននារីឱ្យបានកាន់តែទូលំទូលាយ៕ អ្នកអាចទាក់ទងមកកាន់ Seri បានតាមរយៈ លេខទូរសព្ទ 012501017 / 010501017 , Facebook: Seri Cambodia