ជាអ្នករកស៊ី ចៀសបានចៀស! មកដឹងកំហុសធំៗ៤ ដែលអ្នករកស៊ីដំបូងៗភាគច្រើនតែងតែធ្វើខុស
នៅ ហៀងNOVEMBER 18 2022768 views

វត្តមានរបស់អ្នកទិញគឺជារង្វាន់ដ៏មានតម្លៃបំផុតរបស់អ្នកលក់ ដូច្នេះហើយជាអ្នកលក់ត្រូវចេះថ្នមបេះដូងរបស់អតិថិជន ប្រសិនបើអ្នកធ្វើឱ្យភ្ញៀវអន់ចិត្ត ឬមិនពេញចិត្តត្រង់ចំណុចណាមួយហើយ នោះមានន័យថាអ្នកបាត់បង់ឱកាសទទួលបានរង្វាន់ធំហើយ។ ដូច្នេះហើយខាងក្រោមនេះ គឺជាចំណុចធំៗ ចំនួនបួន ដែលម្ចាស់អាជីវកម្មទាំងឡាយ ត្រូវយកចិត្តទុកដាក់ បវៀសជៀសឆ្ងាយ ដើម្បីកំុឱ្យជួបបញ្ហាអស់ទាំងនោះទាន់៖

១. តាំងខ្លួនជាថៅកែ៖

ជាការពិតណាស់ ខ្លឹមផ្សារកន្លែងនេះ លោកបណ្ឌិត គីម ហ៊ាង ក៏បានបង្ហើបផងដែរថា “អាជីវកម្មណាដែលម្ចាស់មិនធ្វើខ្លួនឯង អជីវកម្មនោះមិនជោគជ័យទ”  ដោយមូលហេតុនោះគឺ បុគ្គលិកមួយចំនួនគេធ្វើការដើម្បីតែប្រាក់ខែទេ មិនមែនព្រោះតែក្តីស្រលាញ់ទេ ហើយគេក៏មិនខ្វល់ថាមុខរបររបស់អ្នកស្លាប់ ឬក៏រស់ដែរ គេដឹងត្រឹមតែធ្វើតែការងារគេតែមួយមុខតែប៉ុណ្ណោះ។

មួយវិញទៀត បើយើងជាថៅកែមិនធ្វើខ្លួនឯង វាស្មើរនឹងយើងរស់ពឹងផ្អែកលើគេ បើអត់គេធ្វើមិនកើត ដូច្នេះហើយជាដំណោះស្រាយ យើងត្រូវចេះទាំងអស់ ទោះអត់គេ ក៏យើងមិនស្លាប់។

២. ចេះតែទិញអឺវ៉ាន់ស្តុក មិនមើលតម្រូវការ

ទន្ទឹងនឹងនេះដែរ ការមានឥវ៉ាន់ច្រើននៅក្នុងស្តុកគឺជារឿងល្អ តែបើយកមកគរស្តុកច្រើន វាមិនមែនជារឿងល្អទេ ដូច្នេះហើយមុននឹងបងប្អូនគិតចង់យកអី្វមួយ សូមមើលទៅតម្រូវការអតិថិជនជាចាំបាច់  បើយើងយកមកលក់មានអ្នកគាំទ្រឬក៏អត់ ភ្ញៀវត្រូវការឬក៏អត់ ដើម្បីជ្រៀសវាង ការយកចូលគចោល លក់មិនចេញ។

៣. បើអាជីវកម្មដោយមិនមានផ្លាក់យីហោបញ្ជាក់ឱ្យបានត្រឹមត្រូវ៖

ត្រង់ចំណុចនេះម្ចាស់អាជីវកម្មខ្នាចតូចភាគច្រើនប្រហែលមិនបានចាប់ភ្លឹកទេ ប៉ុន្តែវាពិជាសំខាន់ខ្លាំងណាស់ ព្រោះថាបញ្ហាយើងមិនទួសទាយបានមុនទេថា នឹងមានអ្វីកើតឡើង។ ដូច្នេះហើយនៅក្នុងករណីអ្នកចង់ដូរទីតាំងទៅកន្លែងផ្សេង នោះភ្ញៀវនឹងមិនចងចាំអ្នកទេ ព្រោះមិនផ្លាកឈ្មោះដើម្បីជាការចំណាំ។

៤. មើលអតិថិជនគោលដៅ

អតិថិជនគោលដៅគឺជាដង្ហើមដកចេញចូលរបស់អាជីវកម្ម។ ឧទាហរណ៍ថា អ្នកលក់កាហ្វេ ដូច្នេះអតិថិជនគោលដៅរបស់អ្នកមានចាប់ពីយុវជ័យ ដល់វ័យកណ្តាល​ ហើយជាពិសេសអ្នកធ្វើការងារ និងសិស្សនិសិត្ស ដើម្បីជជែកពិភាក្សាគ្នា ដូច្នេះប្រសិនបើអ្នកលក់នៅតាមកន្លែងដាច់ស្រយាលក៏លក់មិនដាច់ដែរ។ ជាដំណោះស្រាយ អ្នកគួរលក់នៅតំបន់ណាដែលមានសាលារៀន និងកន្លែងធ្វើការដែលមានមនុស្សច្រើន។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia