អ្នកស្រី Jannese ហ៊ានបោះចោលការងារជាវិស្វករ ងាកមកធ្វើវីដេអូប្រភេទ១នេះ ទាញចំណូលអកម្មរាប់ម៉ឺន$ក្នុង១ខែ
Kan DaraSEPTEMBER 5 202586 views

អ្នកស្រី Jannese Torres ធ្លាប់ធ្វើការជាវិស្វករដែលអាចរកចំណូលបានប្រមាណ ៨០០,០០០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែគាត់បានសម្រេចចិត្តបោះបង់ការងារមួយនេះចោល ព្រោះតែមានអារម្មណ៍ថាវាមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួន។

 

ក្នុងដំណើរស្វែងរកខ្លួនឯងនេះ អ្នកស្រីបានងាកមកផលិតវីឌីអូម្ហូបអាហារបង្ហោះចូលទៅក្នុង គេហទំព័រមួយឈ្មោះថា Delish D’Lites ដើម្បីបានធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ព្រមទាំងបង្កើតប្រភពចំណូលថ្មីបានយ៉ាងច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC

 

យ៉ាងណាមិញ អ្នកស្រី Jennese បានចំណាយរយៈពេល៣ឆ្នាំ ទម្រាំ Delish D’Lites គ្រប់ចំនួនអាចរកចំណូលបាន ដោយគាត់បានបង្ហោះអត្ថបទទាក់ទងនឹងចំណេះដឹងម្ហូបអាហារ និងរូបមន្តធ្វើម្ហូប ហើយរួមទាំងវីដេអូចម្អិនម្ហូបមួយថ្ងៃម្ដង រហូតដល់មានអ្នកមើលប្រចាំខែចំនួន ១៥,០០០នាក់។

 

ក្រោយពេលអាចរកចំណូលពី Website មួយនេះបាន អ្នកស្រីក៏មានចំណាប់អារម្មណ៍ទៅលើការចាត់ចែងហិរញ្ញវត្ថុវិញម្តង។ ដូច្នេះគាត់ក៏បានបង្កើត Website ថ្មីមួយទៀតមានឈ្មោះថា Yo Quiero Deinero ដើម្បីចែករំលែកអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រមទាំងបទពិសោធន៍ចាត់ចែងលុយកាក់របស់គាត់ផ្ទាល់។

 

បច្ចុប្បន្ននេះ អ្នកស្រីមានប្រភពចំណូលជាច្រើន ដែលមួយចំនួនជាប្រភេទចំណូលអកម្ម រួមមានការផ្សាយពាណិជ្ជកម្ម ទីផ្សារសម្ព័ន្ធ ការចូលរួមនិយាយពីវាសគ្មិនផ្សេង វគ្គសិក្សាឌីជីថល ព្រមទាំងការផ្សាយ​ឱ្យម៉ាកយីហោ។ រួមបញ្ចូលទាំងអស់ គាត់ទទួលបានចំណូលគោលជាមធ្យមប្រមាណ ៣៥,០០០ដុល្លារក្នុងមួយខែ និងចំណូលអកម្មជាង ១ម៉ឺនដុល្លារថែមទៀត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large   

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia