២០២៦ ជិតចូលមកដល់ហើយ ខណៈរដ្ឋាភិបាលបានបង្ហាញប្រតិទិនថ្ងៃសម្រាកការងារសម្រាប់ឆ្នាំថ្មីហើយ
ធី ស្រីល័ក្ខSEPTEMBER 5 2025904 views

នៅសល់ពេលប៉ុន្មានខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៦ នឹងឈានចូលមកដល់ហើយ។ ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្ដ្រីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មី នេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៦ មានដូចខាងក្រោម៖

 

១. ថ្ងៃទី ១ ខែមករា ទិវាចូលឆ្នាំសកល សម្រាក ១ ថ្ងៃ

២. ថ្ងៃទី ៧ ខែមករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ

៣. ថ្ងៃទី ៨ ខែមីនា ទិវាអន្ដរជាតិនារី សម្រាក់ ១ ថ្ងៃ

៤. ថ្ងៃទី ១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សម្រាក ៣ ថ្ងៃ

៥. ថ្ងៃទី១ ខែឧសភា ទិវាពលកម្មអន្ដរជាតិ និងពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ

៦. ថ្ងៃទី៥ ខែឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ

៧. ថ្ងៃទី ១៤ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាក ១ថ្ងៃ

៨. ថ្ងៃទី ១៨ ខែមិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ ថ្ងៃ។

៩. ថ្ងៃទី ២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ សម្រាក ១ ថ្ងៃ

១០. ថ្ងៃទី ១០-១១-១២ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ

១២. ថ្ងៃទី ១៥ ខែតុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ

១៣. ថ្ងៃទី ២៩ ខែតុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។

១៤. ថ្ងៃទី៩ ខែវិច្ឆិកា  ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ

១៥. ថ្ងៃទី២៣-២៤-២៥ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ។

១៦. ថ្ងៃទី២៩ ខែធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក១ថ្ងៃ៕

៥៦

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia