ធ្លាប់បាក់ទឹកចិត្តធ្ងន់ធ្ងរ កំពូលតារាចម្រៀង Selena Gomez ច្នៃជំងឺខ្លួនចេញជាជំនួញតម្លៃ១០០លាន$
ឡុង វឌ្ឍនៈAUGUST 15 2022333 views

ជំងឺបាក់ទឹកចិត្តគឺជាឃាតកៈលាក់មុខ ដែលអាចបំផ្លាញមនុស្សមួយចំនួនស្ងាត់ៗដោយមិនដឹងខ្លួន រហូតដល់គាត់អាចបាត់បង់អ្វីៗគ្រប់យ៉ាងសូម្បីតែជីវិតខ្លួនទៀតផង។ ទន្ទឹមនឹងនេះដែរ កំពូលតារាចម្រើនដ៏ល្បីឈ្មោះ Selena Gomez ដែលត្រូវបានមហាជនចាត់ទុកថាជា បុគ្គលដែលកំពុងតែទទួលបាននូវភាពជោគជ័យគួរឱ្យកត់សម្គាល់ផងនោះ ក៏ធ្លាប់ប្រយុទ្ធយ៉ាងសស្រាក់សស្រាំជាមួយនឹងបញ្ហាជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរផងដែរ កាលពីប៉ុន្មានឆ្នាំមុន។

ក្រោយពេលដែលខ្លួនអាចយកកែប្រែខ្លួនឯងឱ្យរឹងមាំ ប្រឈមជាមួយនឹងជំងឺនេះបានមួយផ្នែកធំ Selena Gomez ក៏បានសហការជាមួយនឹងសហស្ថាបនិកស្រីចំនួន២រូបទៀត ដែលពួកគាត់សុទ្ធតែជាអ្នកដែលធ្លាប់ជួបនូវបញ្ហានេះ មកបង្កើតជាក្រុមហ៊ុនមួយឈ្មោះថា Wondermind។

បុព្វហេតុនៃការចាប់ផ្ដើមដំបូង គឺដោយសារតែ ពួកគាត់ម្នាក់ៗមានការតស៊ូយកឈ្នះបញ្ហាសុខភាពផ្លូវចិត្តរៀងៗខ្លួន ហើយមិនមានកន្លែងណា ដែលអាចរួមបញ្ចូល ភាពសប្បាយរីករាយ និងងាយស្រួលដែលមនុស្សអាចមកជាមួយគ្នាដើម្បីស្វែងយល់ ពិភាក្សា និងរុករកស្ថានភាពផ្លូវអារម្មណ៍របស់ពួកគេ។ ដូច្នេះពួកគាត់ក៏បានបានបង្កើតវា។ Wondermind ផ្តោតលើ "កាយសម្បទាផ្លូវចិត្ត" ដែលលើកកម្ពស់ទម្លាប់ដើម្បីរក្សាសុខភាពផ្លូវចិត្តស្រដៀងនឹងរបៀបដែលអ្នកទៅកន្លែងហាត់ប្រាណដើម្បីរក្សាកាយសម្បទា។

សម្រាប់មុខជំនួញមួយនេះ Gomez ផ្តោតលើទិសដៅច្នៃប្រឌិត និងទីផ្សារ ហើយនាពេលនេះដែរ Wondermind គឺត្រូវបានគេប៉ាន់ស្មានថាមានតម្លៃខ្លួនប្រហែល ១០០លានដុល្លារ នេះបើយោងតាមសារព័ត៌មាន Fortune។

គួរជម្រាបផងដែរថា បើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ CB Insights បានឱ្យដឹងថា វិនិយោគិនបានចាក់ប្រាក់ចូលទៅក្នុងការចាប់ផ្តើមអាជីវកម្មសុខភាពផ្លូវចិត្តក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ជាមួយនឹងមូលនិធិសរុបក្នុងវិស័យនេះឈានដល់ ៥.៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ CB Insights ។

ជារួមមកវិញ បញ្ហាសុខភាពផ្លូវចិត្ត គឺជារឿងសំខាន់ដែលមនុស្សគ្រប់រូបមិនគួរមើលរំលង ព្រោះកាលណា យើងបណ្ដោយឱ្យវាឈានទៅដល់សភាពធ្ងន់ធ្ងរ នោះវាអាចបណ្ដាលឱ្យមនុស្សបាត់បង់អ្វីៗស្ទើរគ្រប់យ៉ាងក្នុងជីវិត។ អាស្រ័យហេតុនេះ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះបញ្ហានេះ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia