ជាដំណឹងដែលរីករាយមួយសម្រាប់បងប្អូនសិស្ស-និស្សិតដែលកំពុងតែមានបំណងស្វែងរកអាហារូបករណ៍ដើម្បីសិក្សា ពេលនេះសាកលវិទ្យាល័យល្បីៗទាំង៣នេះ កំពុងផ្តល់អាហារូបករណ៍ជាច្រើនកន្លែង ទាំងឆ្លងកាត់ការប្រឡងនិងមិនឆ្លងកាត់ការប្រឡង៖
សម្រាប់ប្អូនៗសិស្សានុសិស្សដែលត្រូវប្រឡងបញ្ចប់ថ្នាក់ទី១២ ឬបាក់ឌុបនៅពេលខាងមុខនេះ សាកលវិទ្យាល័យលីមកុកវីង បានប្រកាសផ្ដល់ជូនអាហារូបករណ៍ចំនួន១០០% ដែលសិស្ស-និស្សិតត្រូវឆ្លងកាត់ការប្រឡង យកអាហារូបករណ៍។
សម្រាប់អ្នកដែលចង់ចូលរួមប្រឡង អាចចូលឈ្មោះតាមរយ:តំណភ្ជាប់ https://forms.gle/NC6urNHc7JjBdzKr5 បន្ទាប់ពីបានចុះឈ្មោះរួចហើយ ប្អូនៗនឹងត្រូវប្រឡងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើមុខវិទ្យាចំនួន២ធំៗគឺ គណិតវិទ្យា និង ភាសាអង់គ្លេស។ ចំពោះព័ត៌មានលម្អិតបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៩៥ ៧៣៣ ឬ០១៥ ៥៨២ ៨០១។
សាកលវិទ្យាល័យកម្ពុជាក៏មានផ្តល់ជូនអាហារូបករណ៍ពិសេស៦០% ដល់សិស្ស-និស្សិត ដែលធ្វើការចុះឈ្មោះសិក្សាសម្រាប់វគ្គសិក្សាថ្មី ២០២៣-២០២៤ ដែលនឹងចូលរៀននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។ ដូច្នេះសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ឬចង់ដឹងព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ០៩៣ ៧៧៧ ២២៦ ឬ ០៩៦ ៤៧០ ៧៣០៧ ។
៣. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
សម្រាប់បវេសនកាលថ្មីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា ២០២៣-២០២៤នេះ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នឹងផ្តល់អាហារូបករណ៍ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នរដ្ឋ-ឯកជន និងនិស្សិតទូទៅ ចំនួន ២០% និងសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតប៊ែលធី ចំនួន ៣០% ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ផុតកំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុង ៤២មុខជំនាញ នៃ ១២មហាវិទ្យាល័យ។ ចំពោះព័ត៌មានលម្អិតបងប្អូនអាចចូលទៅកាន់តំណលីងនេះ BELTEI International University ៕
អត្ថបទដោយ៖ ពីង ជូអេង