ដំណឹង! ក្រសួងអប់រំ ប្រកាសពីថ្ងៃឈប់សម្រាកជិត១ខែ សម្រាប់សិស្ស និស្សិត ឆ្នាំ២០២៣
ធី ស្រីល័ក្ខMARCH 23 2023721 views

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣ បានឱ្យដឹងថា នាឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើទី ២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ​២០២៣ ។ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តការណ៍ខាងលើ ក្រសួងសូមធ្វើការណែនាំខាងក្រោម៖

១.គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ  គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទោ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំចាប់ពីថ្ងៃទិ ២០ខែ មេសា ឆ្នាំ​២០២៣ ដល់ថ្ងៃទី ១៨ ខែ​ឧសភា ឆ្នាំ ២០២៣

២.គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅផ្នែកឯកជនទាំងអស់ត្រូវឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០២៣ ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០២៣

៣.គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជនត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី ២០ខែ មេសា​ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០២៣ ។

សេចក្តីដូចបានជម្រាបខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបនិងចាត់ចែងអនុវត្តតាមការគួរ៕

336185015 230950559407407 901615323571916053 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia