សុទ្ធតែជំនាញត្រូវប៉ាន់! ក្រុមហ៊ុន PTT ប្រកាសផ្តល់ការអាហាររូបករណ៍ដល់សិស្សចប់ទី១២ ទៅរៀននៅថៃ លើជំនាញទាំង៨នេះ
Ping Chou EngNOVEMBER 21 2023822 views

ជាដំណឹងល្អមួយសម្រាប់បងប្អូនសិស្សានុសិស្សដែលទើបប្រឡងចប់បាក់ឌុប ខណៈក្រុមហ៊ុនថៃ PTT បានប្រកាសអំពីការផ្តល់អាហារូបករណ៍១០០% ចំពោះសិស្ស-និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅប្រទេសថៃ។

 

ក្នុងនោះវិទ្យាស្ថាន IRPC TECHNOLOGICAL COLLEGE នឹងផ្ដល់ជូនអាហារូបករណ៍ ដោយឥតគិតថ្លៃ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា ២០២៤លើមុខវិជ្ជាចំនួន៨នេះ៖

 

- Automative Technology

 

- Production Technology

 

- Electrical Engineering

 

- Mechatronics and Robotics

 

- Petrochemistry

 

- Energy Technology

 

- Digital Business Technology

 

- Accounting

 

ដោយអាហារូបករណ៍នេះនឹងថ្ងៃផុតកំណត់ដាក់ពាក្យនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ក្នុងនោះបេក្ខជនទាំងពីរភទដែលមានបំណងស្នើសុំអាហារូបករណ៍ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា៖

 

  • កម្រិតវប្បធម៌ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • មានអាយុមិនលើសពី ២៥ ឆ្នាំ
  • មានកាយសម្បទារឹងមាំ និងសតិបញ្ញាល្អ
  • បាននិទ្ទេសសល្អ 

បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ សូមអញ្ជើញដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ ៖ http://bit.ly/MERIT10ApplicationForm  ។

 

271c1954 B6b2 44a8 9b30 D62012d900f9

 

អត្ថបទដោយ៖ ពីង ជូអេង 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia