កាន់តែងាយស្រួល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់សេវាទូទាត់ភាគទានទៅកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
Daneth MechDECEMBER 23 2022

រាជធានីភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បាន​សហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន សម្រាប់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានា។

ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយ ក្រុមហ៊ុនទាំងអស់ កាន់តែងាយស្រួល និងរហ័សទាន់ចិត្តក្នុងការបង់ភាគទានមកបេឡាជាតិសន្តិសុខសង្គម នៅតាមការិយាល័យសាខា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅទូទាំងប្រទេស។ បុគ្គលិកទាំងអស់ កំពុងរង់ចាំបម្រើលោកអ្នក ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស ប្រកបដោយភាពរួសរាយរ៉ាក់ទាក់ និងយកចិត្តទុកដាក់។ សូមអញ្ជើញទៅកាន់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលនៅជិតលោកអ្នកបំផុត។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានបង្កើតឡើងសម្រាប់ធានា និងការការពារសុខុមាលភាពរបស់សមាជិកជាកម្មករនិយោជិត ពោលគឺផ្តោតលើការផ្តល់ការធានារ៉ាប់រងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយ ក្នុងចំណោមធនាគារ ៨ ទៀតក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មប្រមូលភាគទានរបស់បេឡាជាតិរបបសន្តិសុខសង្គម។ បច្ចុប្បន្ន អតិថិជនអាចធ្វើការបង់ភាគទាន ដោយផ្ទាល់នៅតាមបណ្តាសាខានានារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
📞 Tel: (+855)23 980 888

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia