ចង់រីកចម្រើនក្នុងជីវិត មានក្តីសុខ រកលុ.យបានច្រើនជាងមុន​ ប្រញាប់បោះចោ.ល​ទម្លាប់៥នេះ ជាបន្ទា.ន់
Ping Chou EngAPRIL 25 20241.3 K views

ភាពជោគជ័យលើក្តីប្រាថ្នាក្នុងជីវិត ប្រៀបបីដូចជាដំណើរផ្លូវដ៏វែងឆ្ងាយ តែដើម្បីដើរទៅឱ្យដល់គោលដៅ វាតម្រូវឱ្យយើងត្រូវចេះបោះបង់រឿងមិនល្អចោលខ្លះ ដើម្បីឱ្យស្រាលខ្លួន មាំមួន ឈានជំហានបានកាន់តែឆ្ងាយ។

យ៉ាងណាមិញបើតាមដែលអ្នកជំនាញចិត្តសាស្រ្ត អ្នកស្រី Jeanette Brown បានបង្ហាញថា នេះជាទម្លាប់មិនល្អបំផុត ចំនួន៥ ដែលមនុស្សត្រូវបោះចោលជាបន្ទាន់ ប្រសិនបើពួកគេចង់ឱ្យជីវិតរីកចម្រើន មានសេចក្តីសុខជាងមុន មានសុខភាពល្អ ផ្លូវចិត្តរឹងមាំ និងអាចរកលុយបានច្រើន។

ទម្លាប់ទី១. ពន្យារពេលលើការងារដែលត្រូវធ្វើ៖ ការពន្យារពេលអាចក្លាយជាទម្លាប់អាក្រក់ដដែលៗ បើយើងមិនបានប្រុងប្រយ័ត្ន វាអាច​រារាំង​យើង​ពី​ការ​ធ្វើ​កិច្ចការ​ប្រកបដោយផលិតភាពនិងបំផ្លាញទេពកោសល្យដ៏ល្អបំផុតរបស់យើងបាន។ ដូច្នេះចូរកាត់បន្ថយឬបញ្ឍប់ទម្លាប់ពន្យារពេលលើកិច្ចការងារ ដែលមានត្រូវ​ធ្វើ ជាបន្ទាន់ ប្រសិនបើចង់ជោគជ័យក្នុងជីវិត។

ទ​ម្លាប់ទី២. មិនចេះគ្រប់គ្រងអារម្មណ៍៖ មនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍នឹងត្រូវអារម្មណ៍គ្រប់គ្រងវិញជាមិនខាន ខណៈការមិនចេះគ្រប់គ្រងអារម្មណ៍នេះ នឹងបណ្តាលឱ្យមនុស្ស ចេះតែធ្វើការងារ បណ្តែតបណ្តោយតាមអារម្មណ៍ ពុំមានគោលជំហរជាក់លាក់ សម្រាប់ជីវិតនោះឡើយ។

ទម្លាប់ទី៣. និយាយអវិជ្ជមានពីខ្លួនឯងនិងអ្នកដទៃ៖ មនុស្សដែលរវល់និយាយអវិជ្ជមានអំពីអ្នកដទៃព្រមទាំងមើលរំលងគុណតម្លៃនិងចំណុចពិសេសរបស់ខ្លួនឯង នឹងពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ជីវិតផ្ទាល់ខ្លួននោះទេ។

ទម្លាប់ទី៤. ខ្វះភាពអត់ធ្មត់៖ ភាពជោគជ័យដ៏រឹងមាំ តែងត្រូវការពេលវេលា ដូច្នេះវាទាមទារឱ្យមនុស្សចេះអត់ធ្មត់នឹងខំប្រឹងប្រែង ប៉ុន្តែមនុស្សដែលខ្វះភាពអត់ធ្មត់ តែងមានការសម្រេចចិត្តប្រញាប់ប្រញាល់ ហើយឆាប់បោះបង់ នឹងធ្វើឱ្យគេពិបាកសម្រេចគោលបំណងក្នុងជីវិតណាស់។

ទម្លាប់ទី៥. ប្រៀបធៀបខ្លួនឯងនិងអ្នកដទៃ៖ ការប្រៀបធៀបខ្លួន​យើង​ទៅ​នឹង​អ្នក​ដទៃ​អាច​ជំរុញ​ឱ្យ​មាន​អារម្មណ៍​ច្រណែន ភាព​មិន​គ្រប់​គ្រាន់ និង​ការ​សង្ស័យ​លើ​ខ្លួន​ឯង។ ការប្រៀបធៀបខ្លះវាបានបង្វែរអារម្មណ៍របស់យើងពីការផ្តោតលើដំណើរជីវិតរបស់ខ្លួនឯង ដែលជាកិច្ចការពិតប្រាកដ ជួយឱ្យយើងសម្រេចជោគជ័យតាមបែបជាខ្លួនឯងបាន។

ជាការពិតណាស់ការបោះបង់ទម្លាប់ ឬផ្លាស់ប្តូរអត្តចរិត វាមិនងាយស្រួលឬអាចកើតឡើងមកជាល្អក្នុងពេលត្រឹមមួយយប់នោះទេ ប៉ុន្តែវាជា​ជំហាននីមួយៗ ការព្យាយាមម្តងបន្តិចជាប្រចាំ​មិន​ថាវា​តូច​ប៉ុនណា​នោះ​វាគឺ​ជា​ការ​រីក​ចម្រើន៕

អត្ថបទដោយ៖  ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia