វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២៤​លើប្រធានបទ «ឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា»
Daneth MechMAY 5 2024

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយសមាគម  សហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហព័ន្ធយុវជនកម្ពុជា  ដើម្បីរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទស្តីអំពី «ឱកាសវិនិយោគនៅប្រទេសកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨   ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។

Photo 2024 05 05 12 03 18

Photo 2024 05 05 12 03 18 (2)

Photo 2024 05 05 12 03 16

តាមរយៈកម្មវិធីដ៏មានសារៈសំខាន់មួយនេះសំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា តាមរយៈការជជែកពិភាក្សា ការណែនាំ និងការប្រឹក្សាពីសំណាក់វាគ្មិនកិត្តិយស ដែលសុទ្ធសឹងតែជាបញ្ញាជនប្រកបដោយចំណេះដឹង បទពិសោធ និងសុទ្ធតែជាអ្នកដែលបានកសាងនូវស្នាដៃល្អៗក្នុងការប្រកបអាជីវកម្ម ក៏ដូចជាឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល​រួមមាន​ ​ឯកឧត្តមបណ្ឌិត ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​​ឯកឧត្តម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​និង ​​អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប។

Photo 2024 05 05 12 03 19

អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែរថា សម្រាប់កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មវិញ លោកអ្នកអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ។

ដើម្បីជាវសំបុត្រ សូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម

https://forms.gle/6ZByjRXMBwyvCLrk6

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ

០៧៧​៣៨៨​៥៨៧ / ​០១៦​២៦៨​៦០០ (Telegram and Whatsapp)

Photo 2024 05 05 12 03 19 (2)

Photo 2024 05 05 12 03 19 (3)

Photo 2024 05 05 12 03 20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia