នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនផ្តល់ទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៣០.០០០រៀល ជូនទាំងអតិថិជនថ្មី និងអតិថិជនចាស់ នៅពេលពួកគាត់ធ្វើប្រតិបត្តិការបង់ពន្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ តាមរយៈស្ថាបនា ម៉ូបាល ។
ជាមួយនឹងស្ថាបនា ម៉ូបាល អតិថិជនអាចរីករាយក្នុងការបង់ពន្ធផ្សេងៗជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពដោយមិនគិតថ្លៃសេវា។ ជាពិសេស អតិថិជនអាចធ្វើប្រតិបត្តិការបង់ពន្ធតាមរយៈស្ថាបនា ម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនចាំបាច់មានឯកសារតម្រូវ ដែលជួយសន្សំសំចៃពេលវេលា និងថវិកាបានច្រើន ព្រោះថាអតិថិជនមិនចាំបាច់ធ្វើដំណើរដើម្បីបង់ពន្ធដោយផ្ទាល់នៅឯការិយាល័យទៀតនោះទេ។
ដើម្បីអាចទទួលបានប្រាក់ត្រលប់មកវិញចំនួន ៣០.០០០ រៀល អតិថិជនត្រូវបង់ពន្ធនាំចូល ឬ ពន្ធនាំចេញជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈស្ថាបនា ម៉ូបាល ដោយមិនកំណត់ចំនួនទឹកប្រាក់ដែលត្រូវបង់ក្នុងមួយប្រតិបត្តិការនោះទេ។ ដោយឡែក ដើម្បីទទួលបានប្រាក់ត្រលប់មកវិញចំនួន២០.០០០ រៀល អតិថិជនត្រូវបង់ពន្ធគ្រប់ប្រភេទរួមមានពន្ធអាជីវកម្ម ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ជាមួយអគ្គនាយកដ្ឋានពន្ធដារ តាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ចាប់ពី១០.០០០ រៀលក្នុងមួយប្រតិបត្តិការ។
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ បង់ពន្ធកាន់តែច្រើនជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ លោកអ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញកាន់តែច្រើន។ ប្រញាប់ឡើង! ការផ្តល់ជូននេះមានចំនួនកំណត់។
មិនទាន់មានស្ថាបនា ម៉ូបាល មែនទេ? ទាញយកឥឡូវនេះ! http://bit.ly/download-sathapana-mobile
សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕
អត្ថបទពាណិជ្ជកម្ម