ផលិតផលដូចគ្នា គេលក់តម្លៃថោកជាងតើត្រូវធ្វើដូចម្តេច? មកស្គាល់ឫសធំពីរ អ្នកលក់ដាច់ខាតកំុធ្វេសប្រហែស
នារី AUTODECEMBER 30 20221.1 K views

នៅក្នុងការលក់នាពេលបច្ចុប្បន្នប្រៀបដូចជាការចូលសមរភូមិធ្វើសង្រ្គៀមអញ្ចឹង ពោលគឺមានទាំងយុទ្ធសាស្រ្ត ទិចនិក ក្បួនប្រជែងគ្រប់បែបយ៉ាង ទាំង online និង off line ដែលធ្វើយ៉ាងណាឱ្យផលិតផលឬសេវាកម្មរបស់ខ្លួនបានដល់ដៃអតិថិជនគោលដៅ ហើយមានអ្នកលក់មួយចំនួនដោយសារតែចង់ក្តាប់ទីផ្សារធំ រហូតបែកគំនិតលក់ប៉ែងជើងគ្នា ដូចជាលក់ធូរថ្លៃជាង គុណភាព បរិមាណជាដើម ។ ដោយសារតែមើលឃើញពីបញ្ហាមួយនេះក្រុមការងារ Business Cambodia នឹងលើកយកគន្លឹះមួយចំនួនសម្រាប់បងប្អូនអ្នករកស៊ីទាំងឡាយ ដែលកំពុងជួបបញ្ហាគេលក់ថោកជាង តើជាអ្នកលក់ដូចគ្នាត្រូវធ្វើបែបណា ?

ចាប់មេធំឱ្យបាន ៖ ត្រង់ចំណុចនេះបងប្អូនដែលជាអ្នកលក់ទាំងឡាយ ត្រូវគិតថាគេលក់ថោកជាងយើង មិនមែនគ្មានមូលហេតុនោះទេ ពោលគឺគេអាចនឹងស្គាល់បេះដូងភ្ញៀវ​ជាងយើង ឬមួយគេអាចនឹងស្គាល់ទីផ្សារច្បាស់ជាងយើង ។ ដូច្នេះទាំងអស់គ្នាត្រូវមើលឱ្យឃើញថា ផលិតផលរបស់គេជាតំណាងចែកចែកផ្តាច់មុខ ឬជាអ្នកបោះដុំផ្ទាល់ មានន័យថាទាំងអស់គ្នាត្រូវរកប្រភពឬចំណុចខ្លាំងរបស់ដៃគូប្រកួតប្រជែង អ្នកទាំងអស់គ្នាឱ្យឃើញថាតើគាត់ខ្លាំងដោយសារអ្វី ហេតុអ្វីបានជាគាត់លក់ថោក?

ឧទាហរណ៍ថា បើគេជាអ្នកលក់បោះដុំ ថាតើគេយកទំនិញនោះមកពី ប្រភពកន្លែងណា របៀបគេចរចាជាមួយអ្នកលក់ទីមួយយ៉ាងមិច(អ្នកបោះដុំធំ) បើទាំងអស់គ្នាអាចរកឃើញពីមូលហេតុដូចដែលបានលើកឡើង គឺទាំងអស់គ្នាអាចនឹងមានឱកាសប្រកួតជាមួយគេបាន តែបើរកមិនឃើញគឺមិនអាចទៅរួចនោះទេ ព្រោះគេដើរលឿនជាងយើងរាប់រយជំហ៊ានបាត់ទៅហើយ ។

រកវិធីលក់ឱ្យថោកដូចគេ៖  បងប្អូនដែលជាអ្នករកស៊ីទាំងអស់គ្នាត្រូវចាំថា អ្នកលក់ផលិតផលដូចគ្នា បើគេលក់ថោក ហើយយើងលក់ថ្លៃ គ្មាននរណាទៅទិញផលិតផលដែលមានតម្លៃថ្លៃទេ សូម្បីតែផលិតផលមួយលើសខ្វះគ្នាតែ៥០០រៀលក៏គេមិនទិញយើងដែរ ហើយនេះជារឿងពិតមិនអាចប្រកែកបាន នៅក្នុងការលក់នាពេលបច្ចុប្បន្ន ។

ទាក់ទិននឹងចំណុចខាងលើនេះ គឺការលក់ឱ្យថោកដូចគេ មិនមែនមានន័យថាយើងជាអ្នកធ្វើឱ្យខូចតម្លៃនោះទេ ប៉ុន្តែបើយើងនៅតែមួយកន្លែ ប្រាកដណាស់គឺដេកស្លាប់ជាពុំខាន ពោលគឺទាំងអស់គ្នាត្រូវរកចំណុចតូចៗឱ្យឃើញ គេលក់ថោកជាងយើង ជួនកាលដោយសារតែគេស្គាល់ប្រភពបោះដុំ ហើយពេលខ្លះដោយសារតែគេទិញតម្លៃដុំ ឬគេប្រើសេវាដឹកជញ្ជូនគេធូរថ្លៃជាងយើង ដូច្នេះនៅពេលដែលគេលក់ថោក ក៏គេមិនខាតដែរ ដូច្នេះទាំងអស់គ្នាត្រូវគិតឱ្យបានខ្លាំងមែនទែន ប្រសិនបើប្រឡូកឬចង់ឈានជើងធ្វើជាអ្នករកស៊ីពិតប្រាកដនៅលើទីផ្សារ ។

អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia