យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ នៅថ្ងៃទី១១ ខែធ្នូ នេះបានឱ្យដឹងថា អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងផ្តល់ជូនថ្នាក់បរិញ្ញាបត្រ សិក្សានៅវិទ្យាស្ថានភាសាបរទេស(IFL) វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(ISPP) និងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិឡាល័យលីមកុកសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
ការផ្តល់ជូនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស (IFL) ដោយឆ្លងកាត់ការប្រឡងនិងសាកលវិទ្យាល័យលីមកុកវីង ចំនួន១០កន្លែងដោយឆ្លងកាត់ការប្រឡងដូចគ្នា។
១. ចំពោះអាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស (IFL) គឺផ្តល់ជូនបេក្ខជនទូទាំងប្រទេស ជាបេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្រសមមូល។
+ នៅក្នុងវិទ្យាស្ថានភាសាបរទេសមានផ្តល់ជូននូវអាហារូបករណ៍ចំនួន២២កន្លែង ក្នុងនោះមានជំនាញ៖ ភាសាអង់គ្លេស ៦កន្លែង, ភាសាជប៉ុន ២កន្លែងសាកូរ៉ ២កន្លែង, ភាសាចិន ២កន្លែង, ភាសាបារាំង ២កន្លែង, ភាសាថៃ ២ កន្លែង។
+ សម្រាប់វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃវិទ្យាស្ថានភាសាបរទេស IFLមានផ្តល់ជូនអាហារូបករណ៍ចំនួន៨កន្លែង លើជំនាញ៖ ទំនាក់ទំនងអន្តរជាតិ ២កន្លែង, សេដ្ឋកិច្ចអន្តរជាតិ ២កន្លែង, វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ ២កន្លែង។
យ៉ាងណាមិញសម្រាប់ការដាក់ពាក្យសូមមើលលម្អិតក្នុងតំណលីង ដែលកាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ -ទាញយកពាក្យ៖ https://bit.ly/46ThTpu -ព័ត៌មានបន្ថែម៖ https://t.me/+QGxlNWcpj3JlNGU1
២. ចំពោះអាហារូបករណ៍នៅសាកលវិឡាល័យលីមកុក គឺផ្តល់ជូនសម្រាប់រៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
+ថ្នាក់បរិញ្ញាបត្រមានជំនាញ៖ស្ថាបត្យកម្ម សំណង់ស៊ីវិល ច្នៃម៉ូដសម្លៀកបំពាក់ ការចនា ពាណិជ្ជកម្ម- អន្តរជាតិ សហគ្រិនភាព វិស្វកម្មសូហ្វវែរ ព័ត៌មានវិទ្យាធុរកិច្ច ។
+ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជំនាញ៖ គ្រប់គ្រងធនធានមនុស្ស ស្ថាបត្យកម្ម។
យ៉ាងណាមិញសម្រាប់ការដាក់ពាក្យសូមមើលលម្អិតក្នុងតំណលីង ដែលកាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី១១-២៩ ខែធ្នូ ឆ្នាំ២០២៣។ -ព័ត៌មានបន្ថែម៖ https://t.me/+nI5iKcQ4HmVhNDc1
អត្ថបទដោយ៖ ពីង ជូអេង