សម្តេចតេជោ ហ៊ុន សែន នឹងដកថវិកាសប្បុរសជន ១លា.ន$ ដើម្បីយកទៅធ្វើរឿងធំៗ៣នេះ
Kan DaraAPRIL 29 20248.3 K views

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្រេចដកថវិកចំនួន ១លានដុល្លារ ដែលបានមកពីសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដើម្បីធ្វើរឿងធំៗ៣។

តាមរយៈ Facebook Page ផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)»។

Screen Shot 2024 04 29 at 9.04.47 Am Large

ក្នុងនោះ សម្តេចបានបន្ថែមទៀតថា៖ «ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ (1,000,000$)ដើម្បីបែងចែកទៅ៖

១/. មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០ម៉ឺនដុល្លារ (500,000$)។

២/. មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០ម៉ឺនដុល្លារ (300,000$)។

៣/. គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១ម៉ឺនដុល្លារ (10,000$) សរុប២០ម៉ឺនដុល្លារ (200,000$)»។

គួរជម្រាបផងដែរថា ចំពោះថវិកាដែលនៅសល់បន្ទាប់ពីដក ១លានដុល្លារនេះ សម្តេចតេជោ ហ៊ុន សែន នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia