សម្តេចតេជោ ហ៊ុន សែន ប្រកាសចង់ស្នើផ្តល់សញ្ជាតិខ្មែរ និងឧបត្ថម្ភថវិកា២ម៉ឺនដុល្លារដល់កីឡាករជនជាតិប្រេសុីលលោក Thiago Teixeira ។ នេះបើយោងតាមប្រភព Channel Telegram ផ្លូវការរបស់សម្តេចតេជោ ចេញផ្សាយកាលពីព្រឹកថ្ងៃទី០៨ ខែមេសា។
ទាំងនេះគឺជាខ្លឹមសារដើមទាំងស្រុងដែលសម្តេចបានប្រកាសឱ្យដឹង ៖ "ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago" ។
អត្ថបទដោយ៖ ពីង ជូអេង