ចេះច្នៃកាន់តែមានតម្លៃ! ចំណុចសំខាន់ៗដែលម្ចាស់ផ្ទះ និងដី ត្រូវធ្វើមុនប្រកាសលក់បើចង់បានតម្លៃខ្ពស់ និងឆាប់ដាច់
Bunthoeun KoemAUGUST 9 2024625 views

ការដាក់លក់អចលនទ្រព្យដូចជាផ្ទះ និងដី គឺមិនដូចការដាក់លក់របស់ទ្រព្យដទៃផ្សេងទៀតឡើយ ដោសារអចលនទ្រព្យទាំងនេះ គឺមានតម្លៃខ្ពស់ ធ្វើឲ្យអ្នកទិញគិតគូរល្អិតល្អន់មុនដកលុយទាំងដុំមកទិញ។ ហើយបើសិនផ្ទះ ឬដីដែលដាក់លក់នេះ ម្ចាស់មិនមានការរៀបចំហេដ្ឋានរចនាសម្ព័ន្ធឲ្យបានស្អាតល្អទេ ក៏ពិបាកក្នុងការលក់ចេញ ឬលក់ចេញបានតម្លៃទាបជាដើម។

7a3f65cc F2e2 4aff Be1c D0c9b60dc53e

ទាក់ទងការដាក់លក់អចលនទ្រព្យប្រភេទផ្ទះ និងដី នេះដែរ លោកស្រី អាន សុធីតា ដែលជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia និងជាអ្នកជំនាញផ្នែកទិញ-លក់អចលនទ្រព្យមួយរូបនៅកម្ពុជាបានលើកឡើងថា ការដាក់លក់អចលទ្រព្យដូចជាផ្ទះ និងដី បើចង់លក់ឲ្យចាប់ដាច់ និងបានតម្លៃខ្ពស់ ម្ចាស់ទ្រព្យត្រូវរៀបចំកែលម្អឲ្យបានស្អាតសិនមុនដាក់លក់។

ជាក់ស្ដែងដូចជាផ្ទះ មុនដាក់លក់ម្ចាស់គួរធ្វើការជួសជុលនូវសម្ភារណាដែលខួតខាត ឬធ្វើការផ្លាស់ប្ដូរសម្ភារណាដែលចាស់ៗចេញ។ ឧទាហរណ៍ដូចជា បង្អូច ទ្វារ ពិដាន ការ៉ូ ជាដើម ឬធ្វើការជួតសម្អាតឲ្យបានស្អាត ធ្វើយ៉ាងណាឲ្យផ្ទះមើលទៅថ្មីល្អ មុននឹងប្រកាសដាក់លក់ ឬហៅភ្ញៀវឲ្យមកមើល។

ដោយឡែកសម្រាប់ដីវិញ គួរធ្វើសាងសង់របងព័ន្ធជុំវិញឲ្យបានល្អ និងដាំដំណាំសក្ដានុពល នៅលើដីជាដើម ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញនៅលើដី។ ក្រៅពីនោះម្ចាស់ដី គួរធ្វើផ្លូវបានធំទូលាយ ដើម្បីងាយស្រួលក្នុងការចេញចូល ចៀសវាងផ្លូវតូច ពិបាកចេញចូល ឬគ្មានហេដ្ឋារចលនាសម្ព័ន្ធអ្វីសោះនៅលើដី។ ការធ្វើបែបនេះ នឹងធ្វើឲ្យមានភាពទាក់ទាញពីអតិថិជន ហើយក៏ជួយឲ្យតម្លៃដី និងផ្ទះ មានតម្លៃកើនឡើងជាមុនផងដែរ។ ប្រសិនបើយើងមិនធ្វើការជួលជុល កែលម្អទេនោះ នៅពេលប្រកាសលក់ ភ្ញៀវអាចនឹងធ្វើការរិះគន់សោភណ្ឌភាពផ្ទះ ឬដី នឹងអាចទម្លាក់តម្លៃក៏ថាបាន។

ដូច្នេះសរុបជារួម មុននឹងធ្វើការដាក់លក់អចលនទ្រព្យអ្វីមួយ ម្ចាស់អចលនទ្រព្យនោះគួរធ្វើការរៀបចំ និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធឲ្យបានស្អាតល្អ ជាមុនសិន មិននឹងធ្វើការប្រកាសដាក់លក់៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia