ក្រសួងមុខងារសាធារណៈប្រកាសឲ្យបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការសម្រាប់ខែតុលា មួយលើកឲ្យអស់
Bunthoeun KoemSEPTEMBER 14 20231 K views

ក្រសួងមុខងារសាធារណៈនាពេលថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងពិសេសមួយដោយសារជម្រាបទៅកាន់ក្រសួង-ស្ថាប័ន របស់រដ្ឋទាំងអស់ ត្រូវបើកប្រាក់បៀវត្សជូនដល់មន្ដ្រីរបស់ខ្លួននៅក្នុងខែតុលា តែមួយលើកប៉ុណ្ណោះ ដោយក្នុងនោះក៏បូករួមជាមួយនឹងប្រាក់ឧត្ថមសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

 

យោងតាមសេចក្ដីជូនដំណឹងចុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា “គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្ដល់ប្រាក់ឧត្ដមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាល់គ្នាជាមួយនឹងការបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែតុលា តែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងរៀបចំការបើកផ្ដល់ប្រាក់បៀវត្សលើទី១ សម្រាប់ខែវិច្ឆកា ឆ្នាំ២០២៣ ឲ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឲ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ដ្រីរាជការស៊ីវិលរបស់ខ្លួន”

 

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថា “សម្រាប់ការបើកផ្ដល់ប្រាក់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវអនុវត្ដតាមនីតិវិធីដែលបានកំណត់ជាធរមាន”

 

378580347 775707227694741 2423364004515845998 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia