ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ខ្នាតយក្សជុំវិញពិភពលោក ដែលមានប្រភពមកពីប្រទេសបារាំង សេនហ្គោបេន (Saint-Gobain) កំពុងពង្រីកខ្លួនចូលយ៉ាងជ្រៅក្នុងវិស័យសំណង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា
Sopheak PichSEPTEMBER 14 2023

ដោយឃើញថាមានការលូតលាស់យ៉ាងគួរអោយកត់សំគាល់លើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មិនថាសំណង់អគារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងនោះដើម្បីពង្រីកខ្លួនចូលក្នុងទីផ្សារមួយនេះបាន កាលពីថ្ងៃទី ២៥ សីហា កន្លងទៅ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់របស់បារាំង សេនហ្គោបេន ដែលមានអាយុកាលជាង ៣៥៨ឆ្នាំ បានអញ្ជើញ អ្នកវិនិយោគ ស្ថាបត្យករ អ្នកម៉ៅការ ជាច្រើននាក់នៅកម្ពុជាមកចូលរួមក្នុងកម្មវិធី "SAINT-GOBAIN ARCHI'EVE" ដែលបានប្រារព្ធឡើងនៅក្នុងសណ្ឋាគារ Fairfield By Marriott Phnom Penh (Chip Mong Tower) នៅក្នុងទីក្រុងភ្នំពេញ។

Photo 2023 09 14 14 48 40នៅក្នុងកម្មវិធីនេះផងដែរ លោកស្រី SIWARAYA SRITIRAT អគ្គនាយកប្រតិបត្តិក្រុមហ៊ុន សេនហ្គោបេន ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម ជាពិសេសដែលតែងតែគាំទ្ររាល់ផលិតផល និងសេវាកម្មនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ សេនហ្គោបេន ដែលមានដូចជា៖ ក្រុមហ៊ុនសន្លឹកម្នាងសិលា ជីពរ៉ក់, ស៊ីម៉ងត៍កាវ ម្សៅបៀករ៉ង ផលិតផលការពារជម្រាបទឹក ម៉ាកវេប៊ែរ, ផលិតផលកញ្ចក់, ផលិតផលអ៊ីសូឡង់ ម៉ាកអ៊ីសូវែរ, បំពង់ទរម៉ាស៊ីនត្រជាក់Climaver ព្រមទាំងបានបង្ហាញពីបុត្រសម្ព័ន្ធថ្មីរបស់សេនហ្គោបេន ដែលមានឈ្មោះថា GCP ផងដែរ ។

Photo 2023 09 14 14 48 17

Photo 2023 09 14 14 48 25

Photo 2023 09 14 14 47 55លើសពីនោះ សេនហ្គោបេន ក៏បានបង្ហាញពីការច្នៃប្រឌិតថ្មីរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សន្លឹកម្នាងសិលាជីពរ៉ក់ ថ្មីមានឈ្មោះថា ជីពរ៉ក់ ក្លាស់រ៉កអិច(Glasroc X)ដែលអាចយកទៅដំឡើងធ្វើជាជញ្ជាំងខាងក្រៅបាន ព្រមទាំងបានបង្ហាញពីផលិតផលកញ្ចក់ពិសេសៗដែលមានសមត្ថភាពការពារពីគ្រាប់កាំភ្លើង គ្រាប់បែក ការវាយកំទេចពីចោរកម្ម ស្រូប និងកាត់បន្ថយកំដៅ-ល-។

Photo 2023 09 14 14 48 32

Photo 2023 09 14 14 48 35

Photo 2023 09 14 14 48 01ទន្ទឹមនឹងការអភិវឌ្ឍន៍ផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ឥតឈប់ឈរ សេនហ្គោបេន ក៏កំពុងតែបន្តសកម្មភាពប្រចាំថ្ងៃទូទាំងសកលលោកក្នុងការកាត់បន្ថយការប្រើប្រាស់ឧស្ម័នកាបូនិចមកស្មើសូន្យនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ ក្នុងគោលបំណងដើម្បីធ្វើអោយពិភពលោកទាំងមូលក្លាយជាទីជំរកដ៏ល្អប្រសើរ (Making The World A Better Home)។

Photo 2023 09 14 14 48 15មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះដែរ ក្រៅពីការដាក់តាំងបង្ហាញផលិតផល ធ្វើបទបង្ហាញ និងស្រស់ស្រូបភោជនាហាររួច ក៏មានការចាប់ឆ្នោតផ្ដល់សំណាងជូនដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ញុំាងអោយកម្មវិធីនេះពោរពេញដោយសោមនស្សរីករាយដល់ចប់កម្មវិធី។

Photo 2023 09 14 14 48 11

Photo 2023 09 14 14 48 08

Photo 2023 09 14 14 48 05

Photo 2023 09 14 14 48 29សម្រាប់លោកអ្នកត្រូវការយល់ដឹងបន្ថែមអំពីការសាងសង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ឬ មានបំណងធ្វើការបញ្ជាទិញ ឬ យកទៅលក់បន្តផលិតផលក្រុមហ៊ុនបុត្រសម្ព័ន្ធ សេនហ្គោបេន ដូចជា៖សន្លឹកម្នាងសិលា ជីពរ៉ក់, ផលិតផលស៊ីម៉ងត៍កាវ ម្សៅបៀករ៉ង ផលិតផលការពារជម្រាបទឹក ម៉ាកវេប៊ែរ, ផលិតផលកញ្ចក់សេនហ្គោបេន, អ៊ីសូឡង់សំឡីកែវ អ៊ីសូវែរ, បំពង់ទរម៉ាស៊ីនត្រជាក់ Climaver។ លោកអ្នកអាចធ្វើការសាកសួរមកកាន់ facebook  page "Saint-Gobain Cambodia" ឬ ធ្វើការទំនាក់ទំនងផ្ទាល់មកកាន់លេខ 096 333 00 66 (Telegram)។

Photo 2023 09 14 14 47 58

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia