រោងចក្រផលិតសំបកកង់រថយន្តម៉ាក សៃលុន គឺជារោងចក្រផលិតសំបកកង់ធំជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក១០០ភាគរយ
Sopheak PichMAY 18 20231.4 K views

រោងចក្រផលិតសំបកកង់រថយន្តធំជាងគេ និងដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាបានលេចរូបរាងឡើងក្នុង ខេត្តស្វាយរៀងជាមួយទុនប្រមាណ៥៦២លានដុល្លារនិងគ្រោងសាងសង់នូវរោងចក្រទី៣បន្ថែមទៀតក្នុងពេល ឆាប់ៗនេះ។

(ស្វាយរៀង)៖ រោងច្រក ខាត ថាយអឺរ ឯ.ក គឺជារោងចក្រផលិតសំបកកង់រថយន្ដសម្រាប់នាំចេញ និងចែកចាយក្នុង ស្រុកធំជាងគេ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពុចាយ ខេត្តស្វាយរៀង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SAILUN GROUP។ ក្រុមហ៊ុន SAILUN GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ មានទីតាំងនៅទីក្រុង ឈីងតាវ ខេត្តសានទុង ប្រទេសចិន ដែលជា ក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេ និងចែកចាយផលិតផលសំបកកង់ទៅ ១៨០ប្រទេស និងក្នុងតំបន់នៅទូទាំង ពិភពលោករួមមាន អាមេរិកខាងជើង អឺរ៉ុប អាស៊ី អាហ្រ្វិក និងអាមេរិកខាងត្បូង។ ជាពិសេសនោះនឹងចែកចាយ ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

Photo 2023 05 18 19 23 00

Photo 2023 05 18 19 23 18រោងចក្រ ខាត ថាយអឺរ ឯ.ក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង ១០០ហិចតា ដែលត្រូវបានចែកជា បីដំណាក់កាល។ ដំណាក់កាលទី១ ត្រូវបានសាងសង់រួចរាល់ និងដាក់អោយដំណើរការនៅក្នុងការផលិតសំបកកង់ សម្រាប់ (រថយន្តដឹកអ្នកដំណើរ) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ អស់ទឹកប្រាក់សរុបប្រមាណ ៣៥៥លានដុល្លារ។ ដំណាក់កាលទី២ ត្រូវបានសាង់សង់រួចរាល់ និងដាក់ឲ្យដំណើរការបន្ទាប់ក្នុងការផលិតសំបកកង់សម្រាប់ (រថយន្តដឹកទំនិញ) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អស់ទឹកប្រាក់សរុបប្រមាណ ២០៧លានដុល្លារ។ សម្រាប់ដំណាក់កាលទី៣ កំពុងស្ថិតនៅក្នុងការសាងសង់ និងមានគម្រោងដាក់ឲ្យដំណើរការផលិតក្នុង ពេលឆាប់ៗ នេះ។  បច្ចុប្បន្ននេះរោងចក្រមាននិយោជិត និងកម្មករសរុបចំនួន ២៤០០នាក់។ ជាពិសេសជាងនេះទៅទៀតរោងចក្រ ខាត ថាយអឺរ ឯ.ក កំពុងតែប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកដែលជាកសិផលជាតិ សម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមក្នុង ការផលិតសំបកកង់រថយន្ត។ ក្នុងនោះដែរដោយយោងតាមរបាយការណ៍ពីរោងចក្រសម្រាប់ឆ្នាំទី១ ក្រុមហ៊ុននឹងត្រូវ ការកៅស៊ូប្រមាណ ៥០០០០តោន ហើយនៅឆ្នាំទី៥ តម្រូវការនឹងកើនឡើងរហូតដល់ ១៥០០០០តោន ស្មើនឹងប្រមាណ ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបក្នុងឆ្នាំ២០២០។

Photo 2023 05 18 19 23 22

Photo 2023 05 18 19 23 15

Photo 2023 05 18 19 23 11

Photo 2023 05 18 19 23 04ថ្មីៗនេះ រោងចក្រ ខាត ថាយអឺរ ឯ.ក បានចុះហត្ថលេខាប្រគល់សិទ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ម៉ាក សៃលុន ទៅអោយ ក្រុមហ៊ុន ពេជ្រ ថាយអឺរ ឯ.ក គឺជាក្រុមហ៊ុន អាហ័រណ នីហ័រណ ដែលមានចក្ខុវិស័យក្នុង ការចែកចាយនូវផលិតផលសំបកកង់ដែលផលិតនៅកម្ពុជាប្រកបដោយគុណភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ ជូនប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់ទូលំទូលាយពាសពេញប្រទេស ដើម្បីជាការលើកកម្ពស់វិស័យ ឧស្សាហកម្ម ក្នុងស្រុករួមទាំងកសិផលជ័រកៅស៊ូកម្ពុជា អោយមានតម្លៃប្រសើរឡើងផងដែរ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia