សោកសា្ដយ! រញ្ជួយដីមួយប្រាវ ធ្វើឲ្យសំណង់អាយុជិត ១០០ ឆ្នាំនៅមីយ៉ាន់ម៉ាត្រូវបានដួលរលំ
Bunthoeun KoemMARCH 28 20253.3 K views

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ប្រទេសមីយ៉ាន់ម៉ា និងបណ្ដាប្រទេសមួយចំនួនទៀតបានរងនូវការរញ្ជួយដីយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ដោយក្នុងនោះប្រទេសមីយ៉ាន់ម៉ាបានរងនូវកម្លាំងរញ្ជួយក្នុងកម្រិត ៧.៧ រិចទ័រឯណោះ។

 

យោងតាមការដកស្រង់ពីសារព័ត៌មាន Republic នៅមុននេះបន្ដិចបានឲ្យដឹងថា នៅក្នុងគ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានធ្វើឲ្យ សំណង់ស្ពាន Sagaing ដែលមានអាយុកាលជិត ១០០ ឆ្នាំ ឆ្លងទន្លេ Irrawaddy តភ្ជាប់តំបន់ Ava និងតំបន់ Sagaing បានដួលរលំដោយសារការរញ្ជួយដីនេះផងដែរ។ យ៉ាងណាហេតុការណ៍នេះនៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ និងបាត់ខ្លួននោះទេ។

 

សូមជម្រាបថា ស្ពាន Sagaing ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៣៤ ដោយជនជាតិអង់គ្លេស ដែលគិតមកដល់ឆ្នាំ២០២៥ នេះគឺមានអាយុ ៩១ ឆ្នាំហើយ៕

 

Old Sagaing Bridge Over River Irrawaddy in Myanmar Connecting Ava and Sagaing Region Collapsed Due to the Tremors 1743148168366 16 9

Photo 2025 03 28 15 30 54

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia