មានពន្លឺហើយ! កម្ពុជាកំពុងចង់ នាំចេញផលិតផលកសិកម្មឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី
ធី ស្រីល័ក្ខSEPTEMBER 27 2023193 views

នេះគឺជាក្តីសង្ឃឹមថ្មីមួយ ហើយក៏ជាពន្លឺថ្មីមួយដែរសម្រាប់ប្រជាជនកម្ពុជា ខណៈដែលថ្មីៗនេះកម្ពុជាអាចនឹងនាំផលិតផលកសិកម្មឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្សី ។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

១០

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅ​កាន់​ទីផ្សារ​ប្រទេស​រុស្ស៊ី៕

១១១២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia