ចុងសប្ដាហ៍អត់ដឹងទៅណា! តោះមកជិះរថភ្លើងមើលទីក្រុង ខណៈតម្លៃមិនដល់១ម៉ឺន៛ទេ
Srey NuthOCTOBER 19 2023324 views

ថ្ងៃច័ន្ទដល់សុក្រ មនុស្សម្នាក់ៗ គឺរវល់បំពេញភារកិច្ចផ្ទាល់ខ្លួន ដូច្នេះហើយដល់ថ្ងៃចុងសប្ដាហ៍ចង់ដើរលេងកាត់ស្ត្រេសខ្លះដែលមនុស្សបច្ចុប្បន្នគេនិយមពាក្យ សាកថ្មឲ្យជីវិត  ចង់ដើរលេងតែមិនចង់ចេញឆ្ងាយពីទីក្រុងនោះ។ អ៊ីចឹងបើមិនទាន់ដឹងថាទៅណា អាចទៅលំហែខួរក្បាល ដោយជិះរថភ្លើងមើលទីក្រុងភ្នំពញបាន ខណៈសំបុត្រតម្លៃមិនដល់១ម៉ឺនរៀលផង។

 

យោងតាមការចុះផ្សាយរបស់ Royal Railway Cambodia បានបង្ហាញពីពេលវេលាចេញដំណើរក៏ដូចជា តម្លៃសំបុត្រ២ ប្រភេទ ដែលមានដូចខាងក្រោម៖

 

សម្រាប់តម្លៃម៉ោងចេញដំណើរគឺចាប់ផ្ដើមពី ម៉ោង 09:00AM, 10:00AM, 11:00AM, 1:00PM, 2:00PM, 3:00PM។ ចេញដំណើរពី រ៉ូយ៉ាល់រ៉េលវេ ភ្នំពេញ « សំរោង » ភ្នំពេញ រៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។

 

ចំពោះតម្លៃសំបុត្រ សម្រាប់មនុស្សធំ ៥២០០រៀល និងសម្រាបក្មេងគឺ ២១០០រៀល។ គួរបញ្ជាក់ផងដែរថាចំពោះតំលៃប្រម៉ូសិនសំបុត្ររថភ្លើងសំរាប់ភ្ញៀវកាហ្វេរថភ្លើង ត្រឹមតែ 2100រៀល តែប៉ុណ្ណោះ៕

 

វិធីកក់សំបុត្រ

  1. អាចមកទិញផ្ទាល់នៅបញ្ជរលក់សំបុត្រក្នុងសានីយ៍ភ្នំពេញ

 

      2. អាចកក់តាមរយ:គេហទំព័រ: royalrailway.easybook.com

 

393620538 837012788218893 6004469288647694837 N

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia